ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

វេទិកា​សាធារណៈ​ស្តីពីការ​ត្រួតពិនិត្យ និង​គាំទ្រ​គោល​នយោបាយ និងយុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាល​ទី៤ របស់​រាជរដ្ឋា​ភិបាល​កម្ពុជា នៅឃុំ​ពោធិ៍ចម្រើន

នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២២ នៅវត្តមង្គល​មានជ័យ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានក្រុម​ការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុកបរសេដ្ឋ បានអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងវេទិកា​សាធារណៈ​ស្តីពីការ​ត្រួតពិនិត្យ និងគាំទ្រ​គោល​នយោបាយ និងយុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាលទី៤ របស់​រាជរដ្ឋា​ភិបាលកម្ពុជា នៅឃុំ​ពោធិ៍ចម្រើន។ អញ្ជើញ​ចូលរួម​ក្នុងវេទិកា​រួមមាន​ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាង​កញ្ញា ជាសមាជិក សមាជិកា ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋានស្រុក ឯកឧត្តម ទិត វុទ្ធី អភិបាលរង ខេត្ត តំណាង​មន្ទីរជំនាញ​ជុំវិញខេត្ត​កំពង់ស្ពឺ អភិបាល រងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងកង​កម្លាំង​ទាំង៣ ព្រមទាំង​ប្រជា​ពលរដ្ឋពី​ឃុំពោធិ៍​ចម្រើន ចំនួន​ជាង១០០នាក់។

បន្ទាប់ពីស្តាប់របាយការណ៍របស់លោកមេឃុំ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា ការរៀបចំ​ឱ្យមាន​វេទិកាសាធារណៈ​បង្ហាញថា យើងកាន់​របប​ប្រជាធិប​តេយ្យ។ យើងស្តាប់​សំណូមពរ វត្ថុបំណង និងសេចក្តី​ត្រូវការ​របស់​ប្រជាជន ហើយឆ្លើយតប​វិញឱ្យ​ទាន់ពេលវេលា។ ជាមួយ​គ្នានេះ យើងធ្វើការ​ទៅតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ដោយយក​មូលដ្ឋាន​សុខសន្តិភាព​ជាធំ និងធ្វើឱ្យ​មាន​សណ្តាប់​ធ្នាប់​សាធារណៈ។ សម្តេច​តេជោ​បានបញ្ចប់​សង្គ្រាម និងនាំឱ្យ​មានសន្តិភាព​ពេញលេញ​នៅកម្ពុជា នៅថ្ងៃ​ទី២៩ ធ្នូ ១៩៩៨។

នៅក្នុងវេទិកាសំណួរ ចម្លើយ ប្រជាជន និងមេភូមិបាន​លើកឡើងអំពី ១) សំណូមពរ​សុំការ​កសាងផ្លូវ និងស្ពាន ២) ភាព​អនាធិបតេយ្យ​ក្នុងការ​ឆក់ត្រី ៣) បញ្ហាបញ្ហា​ប្រើប្រាស់ និងថែ​រក្សាផ្លូវ ៤) អគ្គិសនី និង៥) ទឹកស្អាត។ ជាការ​ឆ្លើយតប ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ស្នើឱ្យលោក​ប្រធាន​មន្ទីរជំនាញ និងអ្នកតំណាង​ឡើងឆ្លើយ តប​បកស្រាយ និងពន្យល់​បញ្ជាក់​ជូនប្រជាជន។

មុននឹងបញ្ចប់ ឯកឧត្តម ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ​ធនធានទឹក និងឧតុនិយម​បានឡើង​ពន្យល់​បញ្ជាក់ពី ១) នីតិវិធី​ក្នុងការ​បង្រ្កាប​បទល្មើស​ឆក់ត្រី ២) ការ ចូលរួម​ការពារផល​ប្រយោជន៍​កម្មករ ដែលឃុំ​ពោធិ៍ចម្រើន មានកម្មករ​ចំនួន១២៣០ នាក់ និងនាំ​ចំណូល​មកក្នុង​ឃុំមួយខែប្រមាណ ៣០ម៉ឺនដុល្លារ និង៣) កិច្ចការងារ​ធនធានទឹក។

មុននឹងបញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានធ្វើការ​ដោះស្រាយ និងណែនាំថា :
១) ការសាងសង់ផ្លូវស្នើ​មន្ទីរសា​ធារណការ និងដឹក​ជញ្ជូនរៀបចំ​គម្រោងស្នើសុំ
២) អាងទឹក ប្រឡាយ ទំនប់ ស្នើធ្វើ​បញ្ជីសារពើ​ភណ្ឌទ្រព្យ​សម្បត្តិរដ្ឋ
៣) រឿងស្ពានទាំង៣ ស្នើលោក​មេឃុំរៀប​ឯកសារដើម្បីដាក់​ជូនថ្នាក់ដឹកនាំ​ពិនិត្យដោះស្រាយ។
៤) បញ្ហាអគ្គិសនី ស្នើ លោក សៅ រិទ្ធិ អភិបាល​រងស្រុកពិភាក្សា​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន។

នៅទីបញ្ចប់​ឯកឧត្តមទេសមន្ត្រី ស្នើឱ្យប្រជាជន​ទៅចាក់​វ៉ាក់សាំង​កូវីដ-១៩ឱ្យ​បាន​គ្រប់ៗគ្នា ចូលរួម​ថែរក្សា​អនាម័យ និងអនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លងរាលដាល​កូវីដ-១៩។