
នាថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ស្តីពីការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង របៀបរបបធ្វើការងាររបស់គណបក្សឃុំ និងភារកិច្ចរបស់បេក្ខជន ចាប់អនុវត្តពីពេលនេះរហូតដល់ការបោះឆ្នោត។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីប្រធានក្រុមការងារ និងសមាជិកចុះជួយមូលដ្ឋាន សមាជិកគណៈអចិន្រ្តៃយ៍បក្សស្រុក បេក្ខជនពេញសិទ្ធិ និងបម្រុង នៅឃុំពោធិ៍ចំរើន ឃុំពោធិ៍អង្រ្គង និងឃុំទួលអំពិល។