ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំថ្នាក់ដឹកនាំ​ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​​អាជ្ញាធរជាតិ​​ប្រយុទ្ធនឹង​​ជំងឺអេដស៍

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ចាប់ពី​ម៉ោង៩ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំ​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ប្រចាំ​ខែកុម្ភៈ ឆ្នាំ២០២២ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ។ កិច្ចប្រជុំនេះ​មានការ​ចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាង​កញ្ញា​ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ នាយករង​ខុទ្ទកាល័យ អគ្គលេខា​ធិការរង ប្រធាន​នាយកដ្ឋាន ជំនួយការ អនុប្រធាន​នាយកដ្ឋាន ប្រធាន​ការិយាល័យ​អនុប្រធាន​ការិយាល័យ មន្រ្តី និងជំនួយ​ការ​បច្ចេកទេស នៅបន្ទប់​ប្រជុំ ខ និងតាម​បណ្តាញ​វីដេអូ កម្មវិធីZoom។

កិច្ចប្រជុំដំណើរការ​តាមរបៀប​វារៈដូចខាងក្រោម :
១) បទបង្ហាញពីរបាយការណ៍​សង្ខេបស្តីពី​លទ្ធផល​សកម្មភាព​ការងារ​ប្រចាំ​ខែកុម្ភៈ និងទិសដៅ​ការងារ​ខែមីនា ឆ្នាំ២០២២ ដោយ​ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ
៣) បទបង្ហាញ​ពីវឌ្ឍនភាព​នៃការពង្រឹង​ស្ថាប័នក្នុង​ការឆ្លើយតបនឹង​មេរោគ​អេដស៍ និងជំងឺអេដស៍​នៅកម្ពុជា ដោយ​ឯកឧត្តម វេជ្ជបណ្ឌិត ទា ផលា អនុប្រធាន​ទទួល​បន្ទុក​បច្ចេកទេស
៣) មតិសំណេះ​សំណាល​របស់​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី
៤) កិច្ចការផ្សេងៗ។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   របាយការណ៍កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី2.13 MB