ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២២ ខួបលើកទី១១១ ក្រោមប្រធានបទ "សមភាព​យេនឌ័រ​ថ្ងៃនេះ ដើម្បីចីរភាព​នាពេល​អនាគត"

នៅព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំ​ពិធី​អបអរ​សាទរ​ទិវាអន្តរ​ជាតិ​នារី ៨ មីនា ២០២២ ខួប​លើកទី១១១ ក្រោម​ប្រធានបទ "សមភាព​យេនឌ័រ​ថ្ងៃនេះ ដើម្បីចីរភាព​នាពេល​អនាគត" ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ។ ពិធីនេះ​មានការ​ចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាង​កញ្ញា​ជា​អនុប្រធាន ទីប្រឹក្សា អគ្គលេខា​ធិការ នាយក​ខុទ្ទកាល័យ នាយករង​ខុទ្ទកាល័យ អគ្គលេខា​ធិការរង ប្រធាន​នាយកដ្ឋាន ជំនួយការ អនុប្រធាន​នាយកដ្ឋាន ប្រធាន​ការិយាល័យ អនុប្រធាន​ការិយាល័យ មន្រ្តី និងជំនួយ​ការបច្ចេក​ទេស នៅបន្ទប់​ប្រជុំ ខ។

ជាកិច្ចចាប់ផ្ដើមកម្មវិធី លោកជំទាវ ខាន់ ចាន់មុនី បានឡើងធ្វើរបាយការណ៍​ស្តីពីការងារនារី​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្នុងឆ្នាំ២០២១​កន្លងមក។ បន្ទាប់មក លោក ជំទាវ ស៊ឹម ខេងខាំ បានឡើងអាន​ព្រះរាជសារ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ ព្រះវររាជ​មាតាជាតិ​ខ្មែរ  អបអរសាទរទិវា​អន្តរជាតិ​នារី ៨ មីនា ២០២២ ខួបលើកទី១១១។  

មានប្រសាសន៍ទៅ​កាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរបាន​បញ្ជាក់ពីការយក​ចិត្តទុកដាក់​របស់​រាជរដ្ឋា​ភិបាល ក៏ដូចជាអាជ្ញាធរ​ក្នុងការលើក​កម្ពស់​តម្លៃស្រ្តី និងការផ្តល់​ភាពអង់​អាចដល់ស្រ្តី។ ជាមួយគ្នានោះ ឯកឧត្ដម​ទេសរដ្ឋ​មន្ដ្រីក៏បានថ្លែង​កោតសរសើរ​ចំពោះភាព​វាងវៃរបស់​ស្រ្តីនៅក្នុង​គ្រួសារ ដែលជំរុញ​ឱ្យគ្រួសារ​មានវិបុល​ភាព និងសុភមង្គល។

មុននឹងបញ្ចប់​ឯកឧត្តម​ទេសរដមន្រ្តី​បានផ្តល់សារ​ណែនាំ​ដល់ស្រ្តី​នៅអាជ្ញាធរថា ត្រូវបន្តកិច្ច​ខិតខំប្រឹង​ប្រែងធ្វើការងារ​អភិវឌ្ឍន៍​សមត្ថភាព​ជាប្រចាំ ជំរុញលើក​ទឹកចិត្ត និងបង្កើន​ភាពក្លាហាន ចូលរួម​ឱ្យបាន​សកម្មក្នុង​សកម្មភាព​ការងារស្ថាប័ន និងក្រៅស្ថាប័ន ព្រមទាំង​យកចិត្ត​ទុកដាក់​ឱ្យបានខ្លាំង​ក្លានូវវិធានការ​សុខាភិបាល​ប្រយុទ្ធនឹង​ការឆ្លង​រាលដាល​កូវីដ-១៩។

ជាទីបញ្ចប់ អង្គពិធីបាន​ផ្តល់បាច់ផ្កា និងវត្ថុ​អនុស្សាវរីយ៍​ដល់ស្រ្តីទាំងអស់។