ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំភារី​មានជ័យ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណៈ កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ខេត្តកំពង់ស្ពឺ និងជាប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ស្រុកបរសេដ្ឋ បានអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​ប្រកាស​បញ្ជូល​សមាជិកថ្មី​គណបក្ស ប្រជាជន​កម្ពុជា នៅឃុំភារី​មានជ័យ។ សមាសភាព​ចូលរួម​ក្នុងពិធី​នោះរួមមាន ១) ឯកឧត្តម ឈឹម ឃិនដារ៉េត អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ និងជាប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ឃុំភារីមានជ័យ ២) ឯកឧត្តម លោកជំទាវ លោក ជាអនុ​ប្រធាន និងសមាជិក​ក្រុមការងារ​គណបក្ស​ចុះជួយ​ឃុំភារី​មានជ័យ ៣) លោក ឈឺន សុធន ប្រធាន​គណបក្ស​ស្រុកបរសេដ្ឋ ៤) សមាជិក​អចិន្ត្រៃយ៍​បក្សស្រុក ៥) លោកបុិច ឆែម ប្រធាន​គណៈកម្មា​ធិការ​បក្ស​ឃុំភារីមានជ័យ ៦) តំណាង​សមាជិក​ថ្មី និង៧) សមាជិក​ថ្មីចំនួន ៦០នាក់។

អង្គពិធីបានដំណើរការ​ទៅតាម​របៀបវារៈ​ដូចខាងក្រោម ៖
១) ប្រកាសហេតុ ឧទ្ទេសនាម​គណៈអធិបតី ភ្ញៀវកិត្តិយស និងសមាជិក​ចូលរួម ដោយលោកគង់ សោភ័ណ។
២) តំណាងសមាជិកថ្មី អានពាក្យសុំ​ចូលបក្ស ដោយ​លោកស្រី ឈួន សុខុម។
៣) ការអានសេចក្តីសម្រេច ដោយលោក បុិច ឆែម។
៤) គណៈអធិបតីប្រគល់​សេចក្តីសម្រេច​ជូនសមាជិកថ្មី។
៥) ចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត​របស់​សមាជិកថ្មី ដោយលោក ឈួន ឌឿន។
៦) ចំណាប់​អារម្មណ៍ដោយ ឯកឧត្តម ឈឹម ឃិនដារ៉េត។
៧) មតិសំណេះ​សំណាល​របស់ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី។

នៅក្នុងកម្មវិធីនោះ ឯកឧត្ដម​ទេសរដ្ឋមន្រ្តីបានឧបត្ថម្ភ​ថវិកាដល់​សមាជិក​ប្រកាសថ្មី​ក្នុងម្នាក់ៗ ២០០០០រៀល អាវ និងមួកចំនួន១០០ នំប៉័ង​បាក់យ៉ុង​ចំនួន១០០ ទឹកសុទ្ធ​ចំនួន​៦កេស ម៉ាស់ចំនួន១០០ប្រអប់ ថ្នាំ Paracetamol 500mg ចំនួន៣៥០ បន្ទះ ថ្នាំVitamin C 500mg ចំនួន៣៥០បន្ទះ និងថ្នាំCetirizine 10mg ចំនួន ៣៥០បន្ទះ។