
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំជាន់ខ្ពស់នៃទីក្រុងពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក និងអ្នកស្រីជា ប្រធាន/អ្នកតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីប្រឹក្សាអង្គការUNAIDS និងLHSS តំណាងអង្គការសង្គមស៊ីវិល រួមជាមួយអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងជំនួយការបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងតាមបណ្តាញវីដេអូ កម្មវិធីZoom។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :
១) ប្រសាសន៍ស្វាគមន៍ និងបើកកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្រ្តី
២) បច្ចុប្បន្នភាពនៃស្ថានភាពទូទៅនៃការអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយឯកឧត្តម ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស
៣) របាយការណ៍សកម្មភាពឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ និងការប្រើប្រាស់ថវិកា៨០លានរៀល ដោយតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងរាជធានីភ្នំពេញ
៤) ការបញ្ចប់ផែនការសកម្មភាព ថវិកា និងក្របខណ្ឌពេលវេលាសម្រាប់អនុវត្តសកម្មភាព ដោយលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍
៥) ទម្រង់ថវិកា ដោយតំណាងអង្គការ LHSS
៦) ជំហានបន្ត និងប្រសាសន៍បិទកិច្ចប្រជុំដោយឯកឧត្តមទេសរដ្ឋមន្ដ្រី។