
នាថ្ងៃសៅរ៍ ០៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សស្រុកបសេដ្ឋ មានពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ស្តីពីការត្រៀមទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ជួ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការការពារសន្តិភាព ដើម្បីអភិវឌ្ឍកម្ពុជា ឲ្យកាន់តែរីកចំរើនតទៅទៀត ។
បន្ទាប់មកឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកអំពីសមិទ្ធិផលធំៗដែលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ បន្ថែម លើនេះទៀតបានរំលឹកលើកឡើងពីសមិទ្ធិផលរីកចំរើនលើគ្រប់វិស័យ ដែលនាំឲ្យជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងជាលំដាប់ និងសមិទ្ធិផលទាំងអស់នេះកើតចេញពីមានថ្ងៃ៧មករា។
លោកគ្រូ អ្នកគ្រូ ដែលអញ្ជើញមកចូលរួមមានពីរឃុំ គឺឃុំពោធិម្រាលចំនួន៦៦នាក់ និងឃុំនិទាន ចំនួន៤៦នាក់។ សរុបលោកគ្រូអ្នកគ្រូ ទាំងអស់មានចំនួន ១១២នាក់។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ ប្រធានក្រុមការងារចុះជួយឃុំ និងគណៈអចិន្រៃ្តយ៍គណបក្សស្រុកបសេដ្ឋ។
ក្នុងកម្មវិធី ឯកឧត្ដមទេសរដ្ឋមន្រ្តី បានឧបត្ថម្ភថវិកាដល់លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗ ២០,០០០រៀល ទឹកសុទ្ធចំនួន ៨កេស។
អង្គពិធីបានបញ្ចប់នៅវេលាម៉ោង៤:១១នាទីរសៀល ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង។