ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ពិធីដាក់សម្ភោធវិមាន​នៃការចងចាំ នៅភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

នាថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅភូមិ​ត្រពាំងពើក ឃុំកាត់ភ្លុក​ ស្រុកបសេដ្ឋ មាន​ពិធីដាក់​សម្ភោធ​វិមាន​នៃការ​ចងចាំ​ដោយចាប់ផ្តើម​នៅវេលាម៉ោង៨:៣០នាទីព្រឹក។

ពិធីនេះ​មានការអញ្ជើញ​ចូលរួមពីសំណាក់ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ខេត្តកំពង់ស្ពឺ និងជាប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ បានអញ្ជើញ​ជាគណៈ​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​សម្ពោធ​វិមាននៃ​ការចងចាំ (អតីត​ទំនប់​អាភាព ហៅម.៤០១ នៅភូមិ​ត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ) ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី សមាជិក​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា ប្រធាន​គណៈ​កម្មាធិការទី៧ នៃរដ្ឋសភា អនុប្រធានទី១ ក្រុមកាងារ​ចុះមូលដ្ឋាន​ខេត្តកំពង់ស្ពឺ និងជាអ្នក​តំណាងរាស្រ្ត​មណ្ឌល​កំពង់ស្ពឺ។

ក្នុងពិធីនេះ មានការអញ្ជើញ​ចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយស និងប្រជាពល​រដ្ឋប្រមាណជាង ៣០០នាក់។ នាឱកាស​ដ៏ប្រសើរ​ថ្លៃថ្លានេះ ក៏មានពិធី​បំពាក់មេដាយ  និងគ្រឿង​ឥស្សរិយយសជូន​ក្រុមការងារ និងសប្បុរសជន ព្រមទាំងពិធី​ជូនអំណោយ​ជូនលោកគ្រូ អ្នកគ្រូ ក្រុមយុវជន​គណបក្សឃុំ និងប្រជា​ពលរដ្ឋ​ដែលបាន​ចូលរួម​គ្រប់ៗរូប។

អង្គពិធីបានបញ្ចប់នៅវេលាម៉ោង១០:១១នាទីព្រឹក ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ និងស្និទ្ធស្នាល​ក្រៃលែង។