
នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញាជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ នាយករងខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យអនុប្រធានការិយាល័យ មន្រ្តី និងជំនួយការបច្ចេកទេស នៅបន្ទប់ប្រជុំ ខ និងតាមបណ្តាញវីដេអូ កម្មវិធីZoom។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :
១) បទបង្ហាញពីរបាយការណ៍សង្ខេបស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែមីនា និងទិសដៅការងារខែមេសា ឆ្នាំ២០២២ ដោយឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ
៣) បទបង្ហាញពីការសម្របសម្រួលឆ្ពោះទៅបញ្ចប់ការរាលដាលមេរោគអេដស៍ នៅឆ្នាំ២០២៥ ដោយឯកឧត្តម វេជ្ជបណ្ឌិត រស់ សីលវ៉ាត់ អនុប្រធានអាជ្ញាធរ
៣) មតិសំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី
៤) កិច្ចការផ្សេងៗ។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
របាយការណ៍កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី | 1.96 MB | ![]() |