ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំចង្អៀត​ថ្នាក់ដឹកនាំ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍

នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹង​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ចាប់ពី​ម៉ោង៩ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានរៀបចំ​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់ដឹកនាំ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះ​មានការ​ចូលរួម​ពីថ្នាក់​ដឹកនាំជា អនុប្រធាន ទីប្រឹក្សា អគ្គលេខា​ធិការ នាយក​ខុទ្ទកាល័យ និងប្រធាន​នាយក​ដ្ឋានរដ្ឋបាល​និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះត្រូវបានរៀបចំ​ឡើងដើម្បី​ពិនិត្យមើល​ការងារ​ដែលបាន​ធ្វើកន្លងមក​ថាតើបាន​សម្រេច​​កម្រិត​ណា? ហើយមាន​អ្វីត្រូវ​កែតម្រូវ ដើម្បីឆ្ពោះទៅ​សម្រេច​គោលដៅ​៩៥-៩៥-៩៥ នៅឆ្នាំ​២០២៥។ ក្នុងនោះ ឯកឧត្តម​ទេសរដ្ឋ​មន្ត្រីបានមាន ប្រសាសន៍​ដឹកនាំថា ការងារ​ដែលត្រូវ​តម្រង់ឆ្ពោះ និងធ្វើឱ្យ​សម្រេច​រួមមាន :
១) ការស្វែងរក​អ្នកបាត់​ដែលមិន​ចូលក្នុងប្រព័ន្ធ
២) ការទប់ស្កាត់​ការរីករាលដាល​មេរោគ​អេដស៍ក្នុង​ចំណោម​ក្រុមបុរស​រួមភេទ​ជាមួយ​បុរស និងប្រជាជន​គន្លឹះ
៣) គោលការណ៍​ណែនាំ​ពីការបង្ការ​នៃការចម្លង​មេរោគអេដស៍​ជាសកល
៤) ការអនុវត្តលិខិត​លេខ២១៣សជណ​របស់​ទីស្តីការ​គណៈរដ្ឋ​មន្រ្តីស្តីពី​ការដាក់​ចេញវិធាន​ការទាក់ទង​នឹងការឆ្លើយតប​នឹងមេរោគ​និងជំងឺអេដស៍ និង
៥) ការអនុវត្ត​គម្រោង​ទីក្រុង​ពន្លឿនការ​ឆ្លើយតបនឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍ នៅរាជធានី​ភ្នំពេញ បាត់ដំបង សៀមរាប និងបន្ទាយ​មានជ័យ។

ជាលទ្ធផល ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​បូកសរុប និងផ្តល់​អនុសាសន៍ ដូចខាងក្រោម :
១) ផ្តល់អនុសាសន៍​ដល់ឯកឧត្តម​អគ្គលេខា​ធិការ ឱ្យធ្វើ​សេចក្តីព្រាង​របៀបវារៈ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បច្ចេកទេស​ហើយដាក់​ជូនថ្នាក់​ដឹកនាំ​ចង្អៀត​ពិនិត្យ​នៅរាល់​ពេលប្រជុំ​ប្រចាំខែ
២) ណែនាំឯកឧត្តម ទា ផលា ឯកឧត្តម​អគ្គលេខាធិការ ផ្តល់​អនុសាសន៍​ទៅមជ្ឈ​មណ្ឌលជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើស្បែក និងកាមរោគ អំពី​ចំនួនពិត​ប្រាកដ​នៃអ្នកឆ្លង​ថ្មី និងស្លាប់
៣) ណែនាំដល់​ថ្នាក់ដឹកនាំ​ឱ្យលើក​យកការ​ចម្លង​មេរោគអេដស៍​ក្នុងចំណោម​ក្រុមបុរស​រួមភេទ​ជាមួយ​បុរស នៅរាល់ពេល​បំពេញ​បេសកកម្ម
៤) ណែនាំ​ឯកឧត្តម ហោ ប៊ុនឡេង ឱ្យរៀបចំ​សេចក្តីពា្រង​គោលការណ៍បញ្ចប់​អេដស៍​នៅកម្ពុជា
៥) ណែនាំ​ឯកឧត្តម​អគ្គលេខាធិការ​ឱ្យលើកយក​សេចក្តីព្រាង​គោលការណ៍​ណែនាំ​ពីការបង្ការ​នៃការចម្លង​មេរោគអេដស៍​ជាសកល​ដាក់ក្នុង​របៀបវារៈ​នៃកិច្ចប្រជុំ​ក្រុម​ប្រឹក្សា​​បច្ចេកទេស​​លើកក្រោយ និងបើ​នៅសល់ពេល​អាចបញ្ចូល​របៀបវារៈ​ផ្សេងទៀត ។
៦) ឯកភាព​ជូនឯកឧត្តម ទា ផលា រៀបចំ​កិច្ចប្រជុំ​បច្ចេកទេស ឆ្នាំ២០២២។