ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំថ្នាក់ដឹកនាំចង្អៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នាព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង​៩:០០​នាទីព្រឹក អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានរៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ចង្អៀត ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។ កិច្ចប្រជុំនេះ​មានការ​ចូលរួម​ពីថ្នាក់ដឹកនាំ​ជាអនុប្រធាន ទីប្រឹក្សា នាយក​ខុទ្ទកាល័យ និងអគ្គលេខាធិការ។
កិច្ចប្រជុំនេះ ពិនិត្យវឌ្ឍនភាព​នៃកិច្ចប្រជុំ​លើកទី១ ផ្តល់ការណែនាំ​ទៅក្រុមប្រឹក្សា​បច្ចេកទេស​ឱ្យត្រៀមលើក​យកប្រធានបទ​អ្វីខ្លះមកពិភាក្សា ក្នុងការ​ឆ្ពោះទៅ​កិច្ចប្រជុំពេញអង្គ និងរៀបចំ​ពង្រាង​សេចក្តី​សម្រេច​ក្នុងកិច្ចប្រជុំ​ពេញអង្គ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ដូចតទៅ៖
១) តម្រង់ទិសដៅលើគណៈកម្មាធិការប្រយុទ្ធនឹង​ជំងឺអេដស៏​តាមក្រសួង ស្ថាប័ន ក្នុងការទប់ស្កាត់​ការរីករាលដាល​មេរោគអេដស៍។
២) ត្រូវបន្តតម្រង់ទិស​សកម្មភាពរបស់ក្រសួង ស្ថាប័ន គណៈកម្មាធិការ​អេដស៍ខេត្ត ក្នុងការឆ្លើយតប​នឹងមេរោគ​អេដស៍។
៣) អគ្គលេខាធិការដ្ឋាន ត្រូវតម្រង់ទិសដៅ​លើយុទ្ធសាស្រ្ត និងត្រៀមប្រធាន​បទសំខាន់ៗ ដាក់ក្នុងរបៀបវារៈ​នៃកិច្ចប្រជុំ​ក្រុមប្រឹក្សា​បច្ចេកទេស ដើម្បីឆ្ពោះទៅ​កិច្ចប្រជុំ​ពេញអង្គ។
៤)  ត្រូវផ្តល់ប័ណ្ណសរសើ​ដល់ខេត្តដែល​បានសម្រេច​គោលដៅ៩៥-៩៥-៩៥(បាត់ដំបង កំពត កោះកុង)។
៥) សូមឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ការគាំទ្រ​រាល់សំណើ​ដែលក្រសួង ស្ថាប័ន និងខេត្ត ស្នើសុំ​ថវិកាបន្ថែម ដើម្បីឆ្លើយតប​នឹងមេរោគ​អេដស៍។
៦) តាមដានការចេញលិខិតណែនាំ​ការប្រើថវិការ​៨០លាន​សម្រាប់ខេត្ត​ពីក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។
៧) ណែនាំឯកឧត្តម ហោ ប៊ុនឡេង ដែលបានរៀបចំសេចក្តីពា្រងស្តីពី​គោលការណ៍​បញ្ចប់ជំងឺ​អេដស៍​នៅកម្ពុជា ចែកជូន​ដល់ក្រុមការងារ ដើម្បីពិនិត្យ និងពិភាក្សា​បន្ថែមទៀត។

ជាលទ្ធផល ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍​ឱ្យរៀបចំពង្រាង​សេចក្តីសម្រេច​ក្នុងកិច្ចប្រជុំ​ពេញអង្គដូច​ខាងមុខ ៖
១) ថ្នាក់ក្រោមជាតិត្រូវរៀបចំគណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រាជធានី ខេត្ត ដោយកំណត់​ពីផែនការ​សកម្មភាព​ច្បាស់លាស់។
២) គណៈកម្មាធិការ​អេដស៍ក្រសួង ស្ថាប័ន សិក្សា​អំពីផែនការ​សកម្មភាព​ការងារ​ដែលត្រូវ​ធ្វើតាមអាណត្តិ​របស់ខ្លួន។
៣) ស្នើសុំក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ថ្នាក់ក្រោមជាតិ ខិតខំ​អនុវត្តឱ្យ​បានល្អ​នូវគោល​នយោបាយ​ស្រោម​អនាម័យ១០០%។
៤) ក្រសួង ស្ថាប័ន ទាំងអស់រៀបចំ​សហការគ្នា រៀបចំ​គោលនយោបាយ និងផែនការ​យុទ្ធសាស្រ្ត ដើម្បីបញ្ចប់​ជំងឺ​អេដស៍ នៅឆ្នាំ២០២៥។
៥) អាជ្ញាធរមូលដ្ឋានជួយរៀបចំ​ជ្រើសរើសដំណាង​ពិតប្រាក (ក្រុមប្រជាជន​គន្លឹះ) ប្រចាំស្រុក។