ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានអនុញ្ញាតឱ្យ​លោកស្រី Patricia Ongpin នាយិកាថ្មី​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​មេរោគអេដស៍ និងជំងឺ​អេដស៍ (UNAIDS) ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា ប្រទេសឡាវ និង​ប្រទេស​ម៉ាឡេស៊ី ចូល​មក​ដើម្បី​សម្តែងការ​គួរសម

នាព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ចាប់ពី​ម៉ោ៩:00នាទីព្រឹក    ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានអនុញ្ញាត​ឱ្យលោកស្រី Patricia Ongpin នាយិកាថ្មី​របស់អង្គការ​សហប្រជាជាតិ​ស្តីពី​មេរោគអេដស៍ និងជំងឺ​អេដស៍ (UNAIDS) ប្រចាំ​នៅព្រះរាជា​ណាចក្រកម្ពុជា ប្រទេសឡាវ និងប្រទេស​ម៉ាឡេស៊ី ចូលមក​ដើម្បីសម្តែងការ​គួរសម និងផ្លាស់ប្តូរ​បទពិសោធន៍​របស់អង្គការ UNAIDS ក្នុងឱកាស​ដែលលោកស្រី ចូលមកកាន់​តំណែងថ្មី​នៅកម្ពុជា។
    លោកស្រី Patricia Ongpin បានថ្លែងនូវ​ការគាំទ្រ​ដល់ព្រះរាជា​ណាចក្រ​កម្ពុជា និងកោត​សរសើរ​អំពីការ​រីកចម្រើន​ដែលប្រទេស​កម្ពុជា​សម្រេចបាន​ក្នុងពេល​បច្ចុបន្ប​លើគ្រប់វិស័យ។ ដោយឡែក​ក្នុងការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ប្រទេស​កម្ពុជាឈានមុខ​គេក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក។ លោកស្រី​បានសន្យាថា នឹងពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដើម្បីសម្រេច​បាន​គោលដៅ ៩៥-៩៥-៩៥ នៅ​ឆ្នាំ២០២៥ ខាងមុខ។