ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ប្រចាំ​ខែមិថុនា ឆ្នាំ២០២២ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍

ថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ចាប់ពី​ម៉ោ៩:00​នាទីព្រឹក អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រចាំខែ​មិថុនា ឆ្នាំ២០២២ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។
កិច្ចប្រជុំនេះ​មានការ​ចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាង​កញ្ញាជា​អនុប្រធាន ទីប្រឹក្សា អគ្គលេខា​ធិការ នាយក​ខុទ្ទកាល័យ នាយករង​ខុទ្ទកាល័យ អគ្គលេខា​ធិការរង ប្រធាន​នាយក​ដ្ឋាន ជំនួយការ អនុប្រធាន​នាយកដ្ឋាន ប្រធាន​ការិយាល័យ​អនុប្រធាន​ការិយាល័យ មន្រ្តី និងជំនួយ​ការ​បច្ចេកទេស នៅបន្ទប់​ប្រជុំ ខ និងតាម បណ្តាញ​វីដេអូ កម្មវិធីZoom។
កិច្ចប្រជុំ​ដំណើរការ​តាមរបៀប​វារៈ​ដូចខាងក្រោម ៖
១) បទបង្ហាញពីរបាយការណ៍​សង្ខេប​ស្តីពីលទ្ធផល​សកម្មភាព​ការងារ​ប្រចាំខែ​មិថុនា និងទិសដៅ​ការងារ​ខែកក្កដា ឆ្នាំ២០២២ ដោយ​ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ
២) បទបង្ហាញ​ស្តីពីកាល​វិភាគ​សម្រាប់​ឆ្នាំ២០២២ ដោយ​ឯកឧត្តម វេជ្ជបណ្ឌិត ទា ផលា អនុប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។
៣) មតិសំណេះ​សំណាល​របស់​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី
៤) កិច្ចការផ្សេងៗ។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   របាយការណ៍កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី1.73 MB