
នាថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង៣:00នាទីរសៀល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំចង្អៀតប្រចាំខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានប្រចាំការ ឯកឧត្តមអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ ប្រធាននាយកដ្ឋាន នៅបន្ទប់ប្រជុំ “ខ” ។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម ៖
១)- ពិនិត្យលើរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៧ ស្តីពី«យន្តការពង្រីកតំបន់គ្រប ដណ្តប់ និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាប្រើប្រាស់វិធីលេបថ្នាំបង្ការទុកជាមុន នៅពេលប្រព្រឹត្តប្រឈមនឹងការចម្លងមេរោគអេដស៍ (Pre-exposure prophylaxis, PrEP) ដល់ប្រជាជនគន្លឹះ”។
២)- ការរៀបចំឯកសារស្តីពីការពង្រឹងប្រព័ន្ធជាតិឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យក្នុង (Country System to Multi-Sectoral HIV Response)
៣) កិច្ចការផ្សេងៗ។