
នាថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង៩:00នាទីព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងកម្រិតខ្ពស់ស្តីពីការឆ្លើយតបមេរោគអេដស៍ពហុវិស័យនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានប្រចាំការ ឯកឧត្តមអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ប្រធានគម្រោង LHSS នៅបន្ទប់ប្រជុំ “ខ” ។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម ៖
១) ការពង្រឹងប្រព័ន្ធប្រទេសសម្រាប់ការឆ្លើយតបប្រកបដោយនិរន្តរភាពនៃមេរោគអេដស៍/ជំងឺអេដស៍ (Strengthening Country System for a Sustainable HIV/AIDS Response) បង្ហាញដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
២) អភិក្រមនៃភាពជាម្ចាស់ៈ ប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា (Local Ownership Approach: Subnational Systems for HIV Response in Cambodia-PAC)បង្ហាញដោយ លោកបណ្ឌិត ស្រី មុនី ទីប្រឹក្សាបច្ចេកនៃគម្រោង LHSS/USAID។
៣) ប្រព័ន្ធជាតិ៖ ការរៀបចំសម្រាប់កិច្ចប្រជុំផ្ទៃក្នុង (Country System: Preparation of the Workshop Internal Meeting) បង្ហាញដោយ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
៤) កិច្ចពិភាក្សារួម ។