ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី៖ «ក្រុមបុរស​រួមភេទ​ជាមួយ​បុរស ក្លាយជា​ក្ដីបារម្ភដ៏​ធំមួយ សម្រាប់​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍»

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានថ្លែង​នៅថ្ងៃនេះ​ឲ្យដឹងថា ក្រុមបុរស​ស្រឡាញ់​បុរស (បុរសរួម​ភេទ​ជាមួយ​បុរស) បានក្លាយ​ជាក្ដី​កង្វល់ និងការ​ព្រួយ​បារម្ភ​ដ៏ធំមួយ សម្រាប់​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ នៅក្នុង​ការបង្កា និងទប់ស្កាត់​មិនឲ្យមាន​ការ​រីករាលដាល នៃ​ជំងឺអេដស៍​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​សម្រេច​បាន​តាមផែនការ​គោលដៅ​យុទ្ធសាស្ត្រ ៩៥-៩៥-៩៥ នៅឆ្នាំ​២០២៥។

ការថ្លែងពីក្ដីព្រួយ​បារម្ភ​របស់​ឯកឧត្តម​ទេសរដ្ឋមន្រ្តី គឺត្រូវ​បាន​ធ្វើឡើង​នៅព្រឹក​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ ដែលបាន​រៀបចំឡើង ដោយ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្រោម​វត្តមាន​សមាជិក-សមាជិកា មន្ត្រីក្រោម​ឱវាទ និងអ្នកសារ​ព័ត៌មានជា​ច្រើននាក់។

ឯកឧត្តមទេស​រដ្ឋមន្រ្តីបាន​ថ្លែងបន្ត​ទៀតថា ជាការពិត​បច្ចុប្បន្ននេះ យើងបាន​សង្កេត​ឃើញថា ក្រុម​បុរស​រួមភេទ​ជាមួយបុរស គឺមាន​ការកើន​ឡើងគួរ​ឲ្យកត់​សម្គាល់ ហើយពួកគេ​ហាក់​មិន​បាន​ខ្វល់ខ្វាយ ឬចួលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃជំងឺអេដស៍​នោះទេ ពោល​គឺមិនយក​ចិត្តទុក​ដាក់​ក្នុងប្រើប្រាស់​ស្រោម​អនាម័យជាមួយ​ដៃគូ ហើយពួក​គេមិនត្រឹមតែរួមភេទ ជាមួយនឹងដៃគូ​បុរសនឹង​បុរស​មួយទល់​នឹងមួយទេ គឺពួកគេ​ខ្លះអាចបន្ត​មករួមភេទ​ជាមួយនឹង​ដៃគូភេទ​ខុសគ្នា (ប្រុសនឹងស្រី) បន្ថែម​ទៀត ហើយមិន​បាន​ការពារ ដែលនេះ​ហើយគឺ​ជាការ​ប្រឈម និងក្លាយ​ជាក្ដីព្រួយ​បារម្ភ​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្នុងការ​ដែលធ្វើ​ឲ្យ​ជំងឺអេដស៍ មាន​សកម្មភាព​រាលដាល​ឡើងវិញ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា ក្រុមបុរសរួម​ភេទ​ជាមួយបុរស ក្រុម​បំប្លែងភេទ ស្រ្តីបម្រើ​ក្នុងសេវាកម្សាន្ត និងអ្នកចាក់​គ្រឿង​ញៀន នៅពេលពួកគេ​មានកម្មវិធី​កម្សាន្ត​សប្បាយៗម្ដង ពួកគេ​តែងណាត់​ជួបគ្នា ពិសារ​គ្រឿងស្រវឹង​រួមគ្នា ហើយអ្នកខ្លះ​ឈានដល់ការ​ប្រើប្រាស់​គ្រឿងញៀន​ទៀតនោះ ទើបធ្វើឲ្យ​ការរួមភេទ​របស់​ពួកគេ​មិនបាន​ការពារ និងបង្កា ឬមិនបាន​យក​ចិត្តទុកដាក់​ទៅ​មេរោគ​អេដស៍ និងជំងឺ​អេដស៍ ក្នុង​ការកាលៈ​ទេសៈដែលពួកគេ​កំពុងប្រឈម​នេះឡើយ។

ដោយមានការព្រួយបារម្ភ និងក្ដីកង្វល់ចំពោះមុខ​ដែលត្រូវ​ចូលរួម​ដោះស្រាយ​ទាំងអស់គ្នា អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ កំពុងតែ​បង្កើត​គណៈកម្មការ​មួយ ដើម្បីសិក្​សាអំពី​ផែនការ​ផ្សព្វផ្សាយ អំពាវនាវ លើកទឹកចិត្ត​ដល់ពួកគេ តាមរយៈអង្គការ​ក្រៅរដ្ឋាភិបាល ឬតាមរយៈ​ស្ថាប័ន​ព័ត៌មាននានា បណ្ដាញ​សង្គម សារអប់រំ និងវិធាន​ការ​ផ្សេង​ទៀតដល់​ក្រុម​បុរស​ស្រឡាញ់បុរស ក្រុម​បំប្លែងភេទ និងស្រ្តី​ក្នុងសេវាកម្ម​កម្សាន្តជាដើម ដើម្បី​ឲ្យពួកគេបាន​ជ្រួតជ្រាប និងយល់​កាន់តែច្បាស់ ក្នុងការ​ចូលរួម​បង្កា ទប់ស្កាត់​ការចម្លង​មេរោគអេដស៍ និងជំងឺអេដស៍​ឲ្យមាន​ប្រសិទ្ធភាព។ ជាមួយគ្នានេះ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក៏បានធ្វើការ​អំពាវនាវ​ដល់ ក្រុមបុរស​រួមភេទ​ជាមួយ​បុរស ត្រូវប្រើប្រាស់​ស្រោម​អនាម័យ​ជាចាំបាច់ ដើម្បីទប់ស្កាត់ និងបង្កា​កុំឲ្យឆ្លង​មេរោគអេដស៍ ទៅដៃគូ​រ​បស់ខ្លួន ទោះបី​សង្ស័យ ឬមិន​សង្ស័យថា ខ្លួនមាន ឬគ្មាន​មេរោគ​អេដស៍​ក៏ដោយ។

ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ក្នុង​ចំណោម​ប្រជាជន​គន្លឹះ ជាពិសេស​ក្រុមបុរស​រួមភេទ​ជាមួយបុរស ក្រុម​បំប្លែង​ភេទ ស្រ្តីបម្រើ​ក្នុងសេវា​កម្សាន្ត និងអ្នកចាក់​គ្រឿងញៀន អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានបើក​កិច្ចប្រជុំពេញ​អង្គលើកទី១ ឆ្នាំ២០២២​របស់ខ្លួន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយ​បាន​ដាក់ចេញ​នូវ​គោលការណ៍​សម្រេចចិត្ត​ជាគន្លឹះ​សំខាន់ៗ ចំនួន៩​ចំណុច បន្ទាប់​ពីពិភាក្សាគ្នា​រួចរាល់។

សេចក្ដីសម្រេចចិត្តនៅក្នុងកិច្ចប្រជុំពេញអង្គទាំងនោះរួមមាន៖
ទី១. ជំរុញលើក​ទឹកចិត្ត ដល់គណៈ​កម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ក្រសួង ស្ថាប័នរាជធានី ខេត្ត ដំណើរការលើក​ផែនការ​សកម្មភាព និងគម្រោង​ថវិការ​បស់ខ្លួន ឲ្យស្រប​ជាមួយនឹង​ពេលវេលា នៃការរៀបចំ​គម្រោង​ថវិកាប្រចាំឆ្នាំ ស្របតាម​ផែនការយុទ្ធ សាស្ត្រជាតិ​ទូលំទូលាយ និងពហុវិស័យ​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺ​អេដស៍​លើកទី៥ ឆ្នាំ២០១៩-២០២៣ ដោយផ្តោត​លើអនុសាសន៍ នៃការវាយ​តម្លៃផែនការ​យុទ្ធសាស្ត្រ​ពាក់កណ្តាល​អាណត្តិ និងស្របតាម​អាណត្តិ​ការងារ​របស់ស្ថាប័ន​សាមី និងសូម​ការគាំទ្រ​ពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទី២. លើកទឹកចិត្ត​ក្រសួង​ទេសចរណ៍ និងរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជំរុញ​អនុវត្តគោល​នយោបាយ​ស្រោមអនាម័យ ១០០ភាគរយ នៅតាម​កន្លែង​ឧស្សាហកម្ម​សណ្ឋាគារ ដូចជា សណ្ឋាគារ បៀរហ្គាដិន ខារ៉ាអូខេ និងទីកន្លែង​កម្សាន្តនានា។
ទី៣. លើកទឹកចិត្ត​ក្រសួង​សុខាភិបាល (មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិ​គាំពារមាតា និងទារក) ក្រសួង​កិច្ចការនារី ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា និងរដ្ឋបាល​ថ្នាក់ក្រោមជាតិ ឲ្យជំរុញការ​ផ្តល់សេវា​បង្ការ ការពារ ថែទាំ កាត់​បន្ថយការ​ចម្លង​មេរោគអេដស៍ ពីមាតា​ទៅទារក ឲ្យបានតាម​គោលដៅ​កំណត់។
ទី៤. ជំរុញការរៀបចំ​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ឃុំ សង្កាត់ ដោយ​បញ្ចូលសមាសភាព​ពាក់ព័ន្ធនានា តំណាង​អ្នកផ្ទុក​មេរោគ​អេដស៍ តំណាង​ប្រជាជន​គន្លឹះ បន្ថែម​ទៅ​ក្នុងគណៈកម្មាធិការ​ទទួល​បន្ទុកកិច្ចការ​នារី និងកុមារ (គ.ក.ន.ក.)។
ទី៥. ជំរុញលើកទឹកចិត្ត​មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការ​ដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការ​មិនមែន​រដ្ឋាភិបាល រៀបចំ​វិធីសាស្ត្រ និងមធ្យោបាយ​ប្រកបដោយ​នវានុវត្តន៍ និងបរិយាប័ន្ន ដើម្បីឱ្យ​ក្រុមប្រជាជន​គន្លឹះ ៩៥​ភាគរយ ទទួលបាន​នូវសេវា​បង្ការចម្រុះរួម ចៀសផុត​ពីការឆ្លង​មេរោគអេដស៍។
ទី៦. ជំរុញលើក​ទឹកចិត្ត​ក្រសួង​សុខាភិបាល (មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើស្បែក និងកាមរោគ) ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលថ្នាក់​ក្រោមជាតិ និងអង្គការ​ដៃគូស្វែងរក និងបញ្ចុះ​បញ្ចូល​ឲ្យអ្នកផ្ទុក​មេរោគអេដស៍​ប្រមាណ ១២.០០០នាក់ ដែលមិនទាន់​មកទទួល​សេវាព្យាបាល ឲ្យមកទទួល​ធ្វើតេស្តរក​មេរោគអេដស៍ ដើម្បីទទួល​បានសេវាថែទាំ និងព្យាបាល​ឲ្យបានទាន់ពេល។
ទី៧. ជំរុញលើកទឹកចិត្ត​ក្រសួងសុខា​ភិបាល (មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើស្បែក និងកាមរោគ) និងអង្គការដៃគូ ឱ្យពង្រីកតំបន់​គ្របដណ្តប់ និងពង្រឹង​ប្រសិទ្ធភាព​នៃការផ្តល់​សេវាប្រើប្រាស់ វិធីលេបថ្នាំ​បង្ការ​ទុកជាមុន នៅពេល​ប្រព្រឹត្តប្រឈមនឹង​ការចម្លង​មេរោគអេដស៍ (Pre-exposure prophylaxis, PrEP) ដល់ប្រជាជនគន្លឹះ។

៨. ស្នើសុំមូល​និធិសកល (Global Fund) តាមរយៈគណៈ​កម្មាធិការ​សម្របសម្រួល​ជំនួយមូល​និធិសកល ដើម្បីប្រយុទ្ធនឹង​ជំងឺអេដស៍ ជំងឺរបេង និងជំងឺ​គ្រុនចាញ់​នៅកម្ពុជា (CCC) និងដៃគូ​អភិវឌ្ឍ​ទាំងអស់ ជួយពង្រឹង​សមត្ថភាព​ស្ថាប័ន ដែលផ្តួចផ្តើម​ដោយអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដើម្បី​ឆ្ពោះទៅ​សម្រេច​ចីរភាព​កម្មវិធី​អេដស៍​នៅកម្ពុជា។
៩. ជំរុញដល់អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឲ្យសហការយ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមាន​ការផ្តល់​ធាតុចូល​ពីក្រុមប្រឹក្សា​ជាតិគាំ​ពារ​សង្គម រៀបចំ​គោល​នយោបាយ​ជាតិ​ស្តីពីកិច្ចសន្យា​សង្គម (Social contracting) ដើម្បីអនុញ្ញាត​ឲ្យអង្គការ​មិនមែន​រដ្ឋាភិបាល និងអង្គការ​សង្គម​ស៊ីវិល ដែលកំពុង​ធ្វើការងារ​ឆ្លើយតប​មេរោគ​អេដស៍ និងជំងឺ​អេដស៍ អាចជួយ​ធ្វើអន្តរាគមន៍​លើការងារ​ឆ្លើយតប​នឹងមេរោគ​អេដស៍ និងជំងឺ​អេដស៍ ក្នុងពេល​អនាគត តាមការ​ចាំបាច់៕


ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក

ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅ Fresh News