ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

សិក្ខាសាលាពិគ្រោះ​យោបល់​ស្តីពី​កិច្ចសន្យា​សង្គម​សម្រាប់​សង្គម​ស៊ីវិល​ដែល​ធ្វើការងារ ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅកម្ពុជា

ថ្លែងក្នុងឱកាសបិទសិក្ខាសាលា​ពិគ្រោះយោបល់​ស្តីពីកិច្ចសន្យា​សង្គម​សម្រាប់​សង្គមស៊ីវិល​ដែលធ្វើ​ការងារ ឆ្លើយតបនឹង​មេរោគ​អេដស៍ និងជំងឺអេដស៍​នៅ​កម្ពុជា នៅល្ងាច ថ្ងៃ​ព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ព.ស.២៥៦៦ ត្រូវនឹង​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ​ភ្នំពេញ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ គូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាល​ក្រោមមាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គសេនា​បតីតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យមាន​ចលនាជាតិ ដើម្បី​បញ្ចប់ជំងឺ​អេដស៍​នៅឆ្នាំ​២០២៥ ដែល​ជា​រយៈពេល​៥ឆ្នាំ មុនការ​ប្តេជ្ញាចិត្ត​ជាសកល។ ក្នុងដំណើរ​រួមគ្នា​ដើម្បី​សម្រេច​គោលដៅ​៩៥ -៩៥-៩៥ យើងបាន​មកដល់​ត្រឹម៨៤% ៩៩%និង៩៧% នៅឆ្នាំ​២០២១។ នេះគឺជា​ជោគជ័យ​ដ៍ត្រចះ​ត្រចង់​របស់​ប្រទេសយើង​ដែលប្រទេស​នានា​ក្នុងតំបន់ និងក្នុង​សកលលោក​ទាំងមូល​ចាត់ទុកថា​ជាគម្រូ​។យើងបានដឹងថា ការផ្តល់​ហិរញ្ញប្បទាន​ពីអង្គការ​សហប្រជាជាតិ ​ពីកម្មវិធី​ផែនការ​សង្គ្រោះ​បន្ទាន់​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​សម្រាប់​ជំងឺអេដស៍ (PEPFAR) និងពី​មូលនិធិសកល​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ ជំងឺរបេង និងជំងឺ​គ្រុនចាញ់(GFATM) និងថវិកាជាតិ​បច្ចុប្បន្ន ដែលមាន​ប្រមាណ​ជាង​៣០លានដុល្លារ​អាមេរិក​ក្នុង១ឆ្នំាៗ​មិនគ្រប់គ្រាន់​តាមតម្រូវការ​នៃអន្តរាគមន៍​ការរួមគ្នា ដើម្បី​សម្រេច​គោលដៅ​៩៥-៩៥-៩៥ នៅឆ្នាំ​២០២៥ ខាងមុខ​បានឡើយ។

ជាក់ស្តែងការ​សិក្សារបស់​អង្គការ UNAIDS នៅឆ្នាំ២០២០ បាន​សម្គាល់ថា ការធ្លាក់ចុះ​នៃករណី​ឆ្លងថ្មីពី ២.១០០ នៅឆ្នាំ​២០១០ ដែលរំពឹងថា​នឹងចុះដល់​៥២០ករណី នៅឆ្នាំ២០២០​នោះគឺបាន​ត្រឹមតែ១.១០០ ករណី​ប៉ុណ្ណោះ។ មូលហេតុចម្បង គឺយើងមាន​កង្វះ​ថវិកាប្រមាណ​៥លានដុល្លារ​អាមេរិក សម្រាប់​ការងារ​បង្ការការ​ចម្លង​មេរោគអេដស៍​ក្នុង១ឆ្នាំៗ។ និន្នាការ​ហិរញ្ញប្បទាន​ពីខាងក្រៅ នឹងបន្តធ្លាក់ចុះ​ជាបន្តបន្ទាប់។ ឆ្លើយតបនឹង​ហានិភ័យនេះ​ផែនការយុទ្ធសាស្ត្រជាតិ​សម្រាប់​ពហុវិស័យ និងទូលំ​ទូលាយ​លើកទី៥ បានចង្អុលទិសថា       ឆ្នាំ២០២៣ ហិរញ្ញប្បទាន​ក្នុងស្រុកនឹង​ត្រូវកើនឡើង​ឱ្យបាន៥០% នៃចំណាយ​សរុប។ ជាក់ស្តែង អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានសម្រេចិត្ត​បង្កើនហិរញ្ញប្បទាន​ក្នុងស្រុក​ឱ្យបាន៣៥% នៅឆ្នាំ២០២០(ដោយយោងតាម​សូចនាករ​រួមគ្នាឆ្នាំ​២០២០-២០២៣ Joint Monitoring Indicators , JMI)។

ដូចនេះឆ្នាំ២០២៣ គឺជាចំណុចកាច់( Breaking Point)ដែលយើងឈាន​ទៅដល់ដំណាក់​ការមួយ​ដែលយើងត្រូវពង្រឹងភាព​ជាម្ចាស់ពីថ្នាក់ជាតិ​ដល់ថ្នាក់ក្រោម​ជាតិ ពីព្រោះ​ហិរញ្ញប្បទាន​ក្នុងស្រុកនឹងមានច្រើន​ជាងហិរញ្ញប្បទាន​ពីខាងក្រៅ។ តាមរយៈ​បទបង្ហាញ​ភស្តុតាងបែប​វិទ្យាសាស្ត្រ យើងឃើញថា តាមរយៈ​ការធ្លាក់ចុះ​ដោយគំហុគ​នៃថវិកា​សម្រាប់​កម្មវិធីបង្ការ បានធ្វើឱ្យ​គោលដៅ៩៥ ទី១ យើងទើប​តែសម្រេច​ត្រឹមតែ៨៤% តែប៉ុណ្ណោះ​នៅឆ្នាំ២០២១ ដែលតាមការ​គ្រោងយើងត្រូវ​សម្រេច​ឱ្យបាន​ក្នុងឆ្នាំ​២០២៥​ខាងមុខ។ ការឆ្លងថ្មីនៃ​មេរោគអេដស៍ ហាក់កំពុងតែ​មាននិន្នាការ​កើនឡើង ជាពិសេស​ក្នុងចំណោម​ប្រជាជន​គន្លឹះដែល​រួមមាន ក្រុមបុរស​រួមភេទ​ជាមួយបុរស ក្រុមស្រ្តី​បំប្លែងភេទ ក្រុមស្ត្រី​បម្រើក្នុង​សេវាកំសាន្ត និងអតិថិជន និងក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន។ ការប្រយុទ្ធនឹង​មេរោគអេដស៍ និង​ជំងឺអេដស៍ គឺទាមទារ​ការវិនិយោគ​រយៈពេលវែង និងទាមទារ​ឱ្យយើង​បន្តរួមគ្នា​ឆ្លើយតប​តាមវិធីសា្តស្ត្រ​ថ្មីប្រកបដោយ​នវានុវត្ត បរិយាប័ន្ន ចីរភាព និងមានភាពធន។ ការរៀបចំ​គោលនយោបាយ​កិច្ចសន្យាសង្គម និងការងារ​ចាំបាច់នានា នឹងអនុញ្ញាត​ឱ្យអង្គការ​មិនមែនរដ្ឋាភិបាល និងអង្គការ​សង្គមស៊ីវិល ដែលកំពុង​ធ្វើការឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍ អាចរួម​ចំណែក​អនុវត្តអន្តរាគមន៍​លើការងារ​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍ ចាំបាច់​ទាំងឡាយណា នៅពេល​ដែល​មន្ត្រី​រាជការ​​នៃស្ថាប័ន​រដ្ឋពុំមាន​លទ្ធភាព​អាចចុះអនុវត្ត​អន្តរាគមន៍​ទាំងនោះ។ តាមគម្រូ4S នៃការពង្រឹងប្រព័ន្ធ​សុខាភិបាល​​នៃមូលនិធិសកល  ១) ការចាប់ផ្តើម( Start Up) ២)ការគាំទ្រ ( Support)   ៣)ការពង្រឹង(Strengthening)  ៤)និរន្តភាព (Sustainability) យើងបានមកដល់​ដំណាក់ការ​នៃការពង្រឹង(Strengthening)។  ដំណាក់ការនេះ តម្រូវឱ្យយើង​ផ្លាស់ប្តូរការ​គិតគូរបស់​យើង(Mindset with paradigm shift) ហើយទទួល​ស្គាល់ថា អង្គការ​សង្គមស៊ីវិល (CSOs) មានតួនាទី​យ៉ាងសំខាន់​ក្នុងការគាំទ្រ             យុទ្ធសាស្ត្រ​បង្ការ ធ្វើតេស្តឈាម​រក​មេរោគអេដស៍ គ្រប់ច្រកល្ហក គ្រប់ទីកន្លែង គ្រប់ពេល​វេលា ដែលអ្នកផ្តល់​សេវាសា​ធារណៈពិបាក​ទៅដល់។ ពួកគេចូលរួម​ចំណែក​នៅក្នុងការ​អប់រំ​បង្ការ ជំរុញបញ្ជូន​ទៅធ្វើតេស្ត​រកមេរោគ​អេដស៍​តាមរយៈ​ការកសាង​ទំនាក់ទំនង និងរក្សាទំនាក់​ទំនងយ៉ាងជិតស្និត​ជាមួយនឹង​ក្រុមប្រជាជន​គន្លឹះ (Key Population) ។

ក្រោយដែលផ្លាស់ប្តូរការ​គិតគូរបស់យើង​បែបនេះរួចហើយ ចំណុចបន្ទាប់ គឺរៀបចំ​គោលនយោបាយ និងសកម្មភាពនានា​ប្រើប្រាស់​ហិរញ្ញប្បទាន​ក្នុងស្រុក ដើម្បីទិញសេវា(ឬជួល)អង្គការ​សង្គមស៊ីវិល ឱ្យអនុវត្ត​សេវាកម្ម​ចាំបាច់​មួយចំនួន ដែលបំពេញ​បន្ថែមដល់​យុទ្ធនាការរួម ដើម្បី​សម្រេច​គោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ​២០២៥ខាងមុខ៕