ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំក្រុមការងារនិរន្តរភាពឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេស៍ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២២

 នៅព្រឹកថ្ងៃចន្ទ ៩រោច ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង​ថ្ងៃថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅបន្ទប់​ប្រជុំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍  ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានអញ្ជើញជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំក្រុម​ការងារ​និរន្តរភាព​ឆ្លើយតប​នឹងមេរោគ​អេដស៍ និងជំងឺអេស៍ ដោយមាន​ការអញ្ជើញ​ចូលរួម ពីលោកស្រី Patricia Ongpin នាយិកា          អង្គការUNAIDS ប្រចាំ​ប្រទេស​កម្ពុជា និងជា​សហប្រធាន​នៃក្រុមការងារ​និរន្តរភាព​ឆ្លើយតប​នឹង​មេរោគ      អេដស៍ និងជំងឺ​អេដស៍ ដែលបាន​បន្តគាំទ្រដល់​ការឆ្លើយតប​នឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍ ជាពិសេស      វិស័យ​និរន្តរភាព និងអន្តរកាល លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ          ឯកឧត្តម​វេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ​ក្រសួង​សុខា​ភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង​ក្រសួង ស្ថាប័ន និងដៃគូជាតិ អន្តរជាតិ​ពាក់ព័ន្ធ ចំនួន​ប្រមាណ​៣០រូប។

ថ្លែងក្នុង​សុន្ទរកថា​បើកកិច្ចប្រជុំ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា រាជរដ្ឋាភិបាល        កម្ពុជាបាន ប្តេជ្ញាចិត្ត​ដើម្បីសម្រេច​បាននូវ​គោលដៅ៩៥-៩៥-៩៥ និងធានា​ថាការឆ្លង​ថ្មីនៃមេរោគ​អេដស៍មាន​ចំនួន​តិចជាង ៣០០ករណី​ក្នុងមួយឆ្នាំៗ​នៅឆ្នាំ ២០២៥។ ការឆ្លើយតប​របស់​ប្រទេស​កម្ពុជា​ចំពោះ​ការរាលដាល​នៃមេរោគ​អេដស៍​ត្រូវបាន​ចាត់ទុក​ថាជារឿង​ជោគជ័យ​មួយនៅ​ក្នុងតំបន់ និងក្នុង​ពិភពលោក។ នៅប្រទេស កម្ពុជា៨៤% នៃអ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំងអស់​បានដឹង​ពីស្ថានភាព​របស់ខ្លួន។ ក្នុងចំណោម​ដែលដឹងថា​ខ្លួនមាន​ផ្ទុកមេរោគ​អេដស៍៩៩ % បានធ្វើរោគ​វិនិច្ឆ័យ និងទទួល​ការព្យាបាល និង ៩៧% ភាគរយ​នៃអ្នកផ្ទុក​មេរោគ​អេដស៍​ដែលបាន​ទទួលការ​ព្យាបាល​មានអត្រា​មេរោគ​ដែលត្រូវ​បាន​បង្ក្រាប។ សំណួរថ្ងៃនេះ គឺធ្វើដូចម្តេច​ដើម្បីគាំទ្រ​ការឆ្លើយតប​របស់​ប្រទេស​ដើម្បីធានា​ផ្លូវដើម្បី​សម្រេចបាន​នូវគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ​២០២៥ប្រកប​ដោយ​និរន្តរភាព។

នៅក្នុងសុន្ទរកថានេះ បានសង្កត់ធ្ងន់​លើចំណុច​បួន​ដូចខាងក្រោម ១) គម្លាត ២)និរន្តរភាព/អន្តរកាល ៣) វិធានការ​ធានា​និរន្តរភាព ៤)  ក្រុម​ការងារ​និរន្តរភាព​ស្តីពីការ​ឆ្លើយតប​នឹងមេរោគ​អេដស៍ និងជំងឺ​អេដស៍។
-    គម្លាតទី១៖ ឥឡូវនេះ​គោលដៅនៃ ៩៥ ទីមួយ គឺជាកង្វល់ដ៏ធំរបស់យើង។ យើងបានដាក់​ក្តីរំពឹងថា​ការឆ្លងថ្មី​ការរាលដាល​នៃមេរោគ​អេដស៍​នឹងថយ​ចុះពី ២១០០ករណី ក្នុងឆ្នាំ ២០១០មកដល់​ត្រឹម​៥២០ករណី នៅឆ្នាំ ២០២០។ ទោះជា​យ៉ាងណា​ក៏ដោយ ទិន្នន័យ​ថ្មីបង្ហាញ​យើង​ថាមានការ​ឆ្លងថ្មីនៃ​មេរោគអេដស៍​មានរហូត ដល់ទៅ​១១០០​ករណី ក្នុងឆ្នាំ ២០២០។ ដូច្នេះ យើងបាន​ខកខាន​ក្នុងការ​បង្ការការ​ចំលងថ្មី​នៃមេរោគ​អេដស៍ចំនួន ៥៨០​ករណីក្នុងឆ្នាំ ២០២០នោះ ។
-    គម្លាតទី២៖ គម្លាតហិរញ្ញវត្ថុ​ត្រូវបាន​បង្ហាញយ៉ាង​ច្បាស់​នៅក្នុង​សំណើ​ហិរញ្ញប្បទាន​ទៅមូល​និធិសកល (Fund Raising Application, FRA) សម្រាប់ឆ្នាំ ២០២១-២០២៣  ដោយទទួល​ស្គាល់ថា​មានកង្វះ​ថវិកាចំនួន ៦ លានដុល្លារUSD, ៧លានដុល្លារUSD និង ៨លាន​ដុល្លារUSD រៀងគ្នា​ក្នុងឆ្នាំ ២០២១-២០២២​និងឆ្នាំ ២០២៣។
-    គម្លាតទី៣៖ ទោះជាយ៉ាង​ណា​ក៏ដោយ ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់ៗមួយ​ចំនួន​ប្រហែល​ជាមិនបាន​យល់ច្បាស់​អំពីគម្លាត​ថវិកាក្នុងការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ទេ។ យើងទទួល​បាន​ថវិកាមិន​គ្រប់គ្រាន់ និងមិនមាន​ថវិកាលើស​ពីនេះទេ។ ការតាម​ដាន​សូចនាករ​សំខាន់ៗ​ដែលបាន​អំពីវឌ្ឍនភាព​ល្អក្នុង​ចំណោម MSM គឺផ្តោត​តែទៅ​លើក្រុម MSM ដែលគេ​អាចចុះ​ជួបឬទំនាក់​ទំនង​បាននិង​ដែលមាន​ចំនួនប្រមាំ ៤០.៤០០នាក់ ដែលគេ​ហៅថា ក្រុមMSM1 ។ ដោយសារ​កង្វះ​មូលនិធិ​យើងគ្មាន​លទ្ធភាព​ធ្វើ​អនតរាគមន៍​លើ MSM ក្រុម​មួយទៀត​ដែលមាន​ចំនួនប្រមាណ ៤៣.៩០០នាក់ ដែល​ក្រុមនេះ​ជាក្រុម​ដែលលាក់មុខ​មិនអាច​ចុះអប់រំ​បានឬ​ទំនាក់ទំនង​បាន (ឬហៅថា​ក្រុម​MSM2) ។ គេបានកត់​សំគាល់​ថាករណី​ឆ្លងថ្មីទាំង​នោះ​ក្នុងចំណោម MSM កំបាន​កើនឡើង        ៥ ដងក្នុង​រយៈពេល ១០ ឆ្នាំចុង​ក្រោយ​នេះ។ បើគ្មាន​ការវិនិយោគ​បន្ថែម​សម្រាប់​ការពង្រីក​ការគ្របដណ្តប់​លើ​អន្តរាគមន៍​បង្ការ ការឆ្លងថ្មី​មិនអាច​ធ្លាក់ចុះ​ដូចការ​រំពឹង​ទុកនោះទេ។ ក្រៅពីនេះ មានការ​ខ្វះខាត​ថវិកា​គាំទ្រ​លើការ​បង្ករ​បរិស្ថាន​គាំទ្រ និងការ​ពង្រឹង​ប្រព័ន្ធ​សហគមន៍​ផងដែរ។
-    គម្លាតទី៤៖ លើសពីនេះ វិបត្ដិសេដ្ឋកិច្ច​ដែលបាន​ជួបប្រទះ​នៅក្នុង​ប្រទេស​ដែលមាន​ចំណូលទាប និងមធ្យម អំឡុង​ក្នុងពេល​វិបត្តិកូវីដ-១៩-- និងផល​ប៉ះពាល់​នៃសង្គ្រាម​នៅអ៊ុយក្រែន- អាចនឹង​ធ្វើឱ្យធនធាន​ក្នុងស្រុកបន្ត​ធ្លាក់ចុះ​បន្ថែម​ទៀត​សម្រាប់​ការងារ​ឆ្លើយតប​នឹង​មេរោគអេដស៍។                របាយការណ៍​របស់ UNAIDS ឆ្នាំ ២០២២ ព្រមាន​ថានឹង​មាន​គម្លាតដ៏​ធំបំផុត​ក្នុងការ​ផ្តល់​មូលនិធិ​សម្រាប់​ការងារ​ឆ្លើយតប​មេរោគអេដស៍ ពិសេស​នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិតទាប។ អង្គការUNAIDS​អះអាងថា ធនធាន​ដែលមាន​នៅក្នុង​ប្រទេស​ទាំងនោះ​សម្រាប់ឆ្នាំ ២០២១ នឺងត្រូវ​ធ្លាក់ចុះ ៥៥% នៃតម្រូវការ​ដែលបាន​ព្យាករណ៍​សម្រាប់​ឆ្នាំ ២០២៥ ។
ឆ្លើយតបនឹង​គម្លាត​ខាងលើ និងក្នុងគោលដៅ​ឆ្ពោះទៅ​សម្រេច​គោលដៅ​ដែល​បានកំណត់​នៅឆ្នាំ២០២៥ ក្រុម​ការងារ​និរន្តរភាព​ឆ្លើយតបនឹង​មេរោគអេដស៍ និង​ជំងឺអេដស៍ ដែលដឹកនាំ​ដោយ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងUNAIDS បាន​ទទួលស្គាល់​ពីតម្រូវការ​កើនឡើង ដើម្បីការពារ       លទ្ធផល​ដេល​បាន​មកពី​កម្មវិធី​មេរោគអេដស៍​របស់​កម្ពុជា និងបាន​ផ្តួចផ្តើម​ការវាយ​តម្លៃ​ត្រៀមខ្លួន​ជាស្រេច​ក្នុងអន្តរកាល​និងការ​បង្កើតផែនទី​បង្ហាញផ្លូវ​ប្រនៃការ​ឆ្លើយតបនឹង​មេរោគអេដស៍​និងជំងឺ​អេដស៍ ប្រកប​ដោយនិរន្តរភាព​ក្នុងឆ្នាំ២០១៨ ដោយបាន​រកឃើញ​នូវហានិភ័យ​ចំនួន១៣​ចំណុច និងបាន​លើក​អនុសាសន៍​២៣ ដើម្បីកាត់​បន្ថយ​ហានិភ័យ​ទំាងនោះ។ ផែនទីបង្ហាញ​ផ្លូវនិរន្តរភាព​ត្រូវបាន​ពិនិត្យ​ឡើងវិញ​ក្នុងឆ្នាំ ២០២២ ជាមួយ​អ្នកពាក់ព័ន្ធ សំខាន់ៗ ដើម្បី​ពិនិត្យ​មើលថា ហានិភ័យ​ដែលបាន​រកឃើញ​នៅពេល​មុននោះ​នៅតែ​បន្តជា​ហានិភ័យ​ក្នុងពេល​បច្ចុប្បន្ន និងអនាគត និងកំណត់​សកម្មភាព          អាទិភាព​ដើម្បីកាត់​បន្ថយ​ហានិភ័យ​ទាំងនោះ៕