ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

សិក្ខាសាលាជាន់ខ្ពស់ឆ្លុះបញ្ចាំងអំពី ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍បែបពហុវិស័យនៅកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ១០រោច ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋគាររ៉ាហ្វល ហូតែល ឡឺរ៉ូយ៉ាល់ ភ្នំពេញ  ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បាន​អញ្ជើញ​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលា​ជាន់ខ្ពស់​ឆ្លុះបញ្ចាំង​អំពីការ​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺ​អេដស៍​បែបពហុវិស័យ​នៅកម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួមពី លោកជំទាវ កែវ សុខពិសី អភិបាលរង នៃ​គណៈអភិបាល​រាជធានីភ្នំពេញ តំណាង ឯកឧត្តម          ឃួង ស្រេង អភិបាល នៃគណៈអភិបាល​រាជធានីភ្នំពេញ លោកស្រី Patricia Ongpin នាយិកា​អង្គការUNAIDS ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Hannah Marqusee មន្ត្រីជាន់ខ្ពស់​ផ្នែក​ហិរញ្ញប្បទាន​សុខាភិបាល និងជំងឺអេដស៍ នៃគម្រោង LHSS/USAID និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង​ក្រសួង ស្ថាប័ន និងដៃគូជាតិ អន្តរជាតិ​ពាក់ព័ន្ធ ចំនួនប្រមាណ៦០រូប។
រាជរដ្ឋាភិបាល​កម្ពុជាបាន​ប្តេជ្ញាចិត្ត​ដើម្បីសម្រេច​បាន​នូវគោលដៅ​៩៥-៩៥-៩៥ និងធានាថា ការឆ្លងថ្មី​នៃមេរោគអេដស៍​មានចំនួន​តិចជាង​៣០០ករណី​ក្នុងមួយឆ្នាំៗ​នៅឆ្នាំ២០២៥។ ការឆ្លើយតប​របស់ប្រទេស​កម្ពុជា ចំពោះការរាលដាល​នៃមេរោគអេដស៍​ត្រូវបានចាត់ទុកថា ជារឿងជោគជ័យ​មួយនៅ​ក្នុងតំបន់ និងក្នុងពិភពលោក។ នៅប្រទេស​កម្ពុជា៨៤% នៃអ្នកផ្ទុកមេរោគអេដស៍​ទាំងអស់បាន​ដឹងពីស្ថានភាព​របស់ខ្លួន។ ក្នុងចំណោម​ដែលដឹងថា ខ្លួនមាន​ផ្ទុកមេរោគ​អេដស៍៩៩% បានធ្វើរោគ​វិនិច្ឆ័យ និងទទួល​ការព្យាបាល និង៩៧% ភាគរយ​នៃអ្នកផ្ទុក​មេរោគអេដស៍ ដែលបាន​ទទួលការ​ព្យាបាល​មានអត្រា​មេរោគ​ដែលត្រូវបាន​បង្ក្រាប។ នេះមាន​ន័យថា ការរាលដាល​មេរោគអេដស៍​បាននិង​កំពុងបន្ត​ពីចំណោម​ប្រជាជន​ចំនួន១១,000 នាក់ (ក្នុងនោះ​មានប្រជាជន​គន្លឹះ និងដៃគូ​របស់គាត់) ដែលមិនទាន់​បានធ្វើតេស្ត និងព្យាបាលនៅ​ក្នុងប្រព័ន្ធថែទាំ​សុខភាព។
សំណួរថ្ងៃនេះ ផ្តោតលើការពង្រឹងយន្តការ​សម្របសម្រួល​សម្រាប់អនុវត្ត​អាទិភាព​សំខាន់ៗ នៃ        អនុសាសន៍​ការត្រួតពិនិត្យ​ពាក់កណ្តាល​អាណត្តិពីផែនការ​យុទ្ធសាស្រ្តជាតិ​លើកទី៥ សម្រាប់ការ​ឆ្លើយតប​ទូលំទូលាយ និងពហុវិស័យ​ចំពោះ​មេរោគអេដស៍ និងជំងឺអេដស៍ (NSPV MTR)។ ទាំងនេះ​គឺបានន័យថា យើងរំពឹងស្វែងយល់​ពីសិក្ខាសាលា និងរកឱ្យឃើញនូវ​របៀបពង្រឹង​ប្រព័ន្ធប្រទេស ដើម្បីឆ្លើយតប​ទៅនឹង​មេរោគអេដស៍ និងជំងឺអេដស៍ ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធផល​និងនិរន្តរភាព តាមរយៈយន្តការ​ដែលមាន​អាយុ៣១ឆ្នាំហើយ។ យន្តការនេះ​មានការចូលរួម​យ៉ាងសកម្ម​ពីតំណាងក្រសួង ស្ថាប័ន​រដ្ឋាភិបាល    អង្គការ​សង្គមស៊ីវិល តំណាង​ប្រជាជន​គន្លឹះសំខាន់ៗ និងអ្នក​ផ្ទុកមេរោគ​អេដស៍។
រហូតមកដល់​ពេលនេះ មានយន្តការ​ជាច្រើន​ដើម្បីសម្រប​សម្រួល​ការឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍​នៅក្នុង​ប្រទសកម្ពុជា៖
• នៅក្នុងគម្រោងមូលនិធិសកល (GFATM) អ្នកពាក់ព័ន្ធ​សំខាន់ៗ​ត្រូវបានដាក់​ជាក្រុមៗ​នៅក្នុងម៉ូឌុល​ចាប់តាំងពី​ពេលរៀបចំ​គម្រោង​រហូតដល់ការ​អនុវត្តគម្រោង។ ការត្រួតពិនិត្យ និងការសម្រប​សម្រួល​របស់​គម្រោង​មូលនិធិសកល បាននិង​កំពុងប្រើប្រាស់​យន្តការ CCC, PR, SI និង SSI ។
• អាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺអេដស៍​បាននឹង​កំពុងប្រើប្រាស់​អនុក្រឹត្យលេខ១០៩ (ឆ្នាំ២០០៦)ដើម្បី​សម្រប​សម្រួល​ការឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺ​អេដស៍ តាមរយៈទី១) ក្រុមប្រឹក្សា​បច្ចេកទេស ទី២) កិច្ចប្រជុំ​ក្រុមប្រឹក្សា​គោលនយោបាយ ទី៣) គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ខេត្ត/ស្រុក/ឃុំ។
• នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២២ អ.ជ.ប.ជ.អ បានចេញ​លិខិតចាត់តាំង​ដើម្បីឱ្យភាគី​ពាក់ព័ន្ធ​សំខាន់ៗ ចូលរួម​នៅក្រុម​ការងារ​យុទ្ធសាស្ត្រទាំង៤ របស់ NSP V និងដល់​ក្រុមការងារ​តាមដាន និងវាយតម្លៃ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើក​យកព្រឹត្តិការណ៍​សំខាន់ៗ នៃការឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍​ក្នុងរយៈពេល៨ខែ​កន្លងមកនេះ ដើម្បី​អង្គសិក្ខា​សាលា​ស្វែងយល់​ទាំងអស់​គ្នាថា  តើគួរធ្វើអ្វីខ្លះដើម្បីសម្រប​សម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនោះ​ឱ្យកាន់តែ​ប្រសើរឡើង។
•    នៅខែមករា ឆ្នាំ២០២២ អ.ជ.ប.ជ.អ បានធ្វើការ​ត្រួតពិនិត្យពាក់​កណ្តាល​អាណត្តិនៃ​ផែនការ​យុទ្ធសាស្រ្តជាតិ​លើកទី​ប្រាំរបស់​ខ្លួនសម្រាប់​ការឆ្លើយតប​ទូលំទូលាយ និងពហុវិស័យ​ចំពោះ​មេរោគអេដស៍ និងជំងឺ​អេដស៍ ឆ្នាំ២០១៩-២០២៣ (NSP V) ។
•    កិច្ចប្រជុំពេញអង្គ របស់ អ.ជ.ប.ជ.អ បានអនុម័ត​សេចក្តី​សម្រេច​មួយនៅក្នុង​កិច្ចប្រជុំ​របស់ខ្លួន​នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមាន​អនុសាសន៍​ចំនួនប្រាំបួន​ចំណុច ដោយបាន​ស្នើឱ្យភាគី​ពាក់ព័ន្ធ​សំខាន់ៗ ជាពិសេស​ក្រសួង ស្ថាប័ន​រដ្ឋាភិបាល ចូលរួម​យ៉ាង​សកម្ម​ក្នុងការឆ្លើយតប​នឹងមេរោគ​អេដស៍ តាមទស្សនៈ​ពហុវិស័យ ដើម្បីសម្រេចបាន​នូវចក្ខុវិស័យ​ដ៍ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គមហា​សេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលលោកបាន​អំពាវនាវ​គ្រប់ស្ថាប័ន​នៅថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ ដើម្បីចូលរួម​ចំណែក​ក្នុងការឆ្លើយតប​នឹងមេរោគ​អេដស៍ និងជំងឺអេដស៍។
•    ក្នុងរយៈពេលប៉ុន្មានខែ​កន្លងមកនេះ NCHADS បាននិងកំពុង​ធ្វើការយ៉ាងស​កម្ម​ជាមួយដៃគូ​លើការត្រួត​ពិនិត្យពាក់​កណ្តាល​អាណត្តិ​របស់ខ្លួន​លើផែនការ​យុទ្ធសាស្រ្ត មេរោគអេដស៍​របស់  វិស័យ​សុខាភិបាល ឆ្នាំ ២០២១-២០២៥ ។ ការរកឃើញ​បឋមត្រូវបាន​បង្ហាញដល់​ភាគីពាក់ព័ន្ធ​នៅចុងខែ​កក្កដា ឆ្នាំ២០២២ ប៉ុន្តែ​អនុសាសន៍​ចុងក្រោយ​នឹងត្រូវបាន​បង្រួបបង្រួម​នៅចុងខែតុលា ឬដើម​ខែវិច្ឆិកា ឆ្នាំ ២០២២។
•    កាលពីម្សិលមិញ បន្ទាប់ពីការពិនិត្យឡើងវិញ​នៃផែនទីផ្លូវ​ប្រកបដោយ​និរន្តរភាព​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍ ក្រុមការងារ​នោះបាន​ជួបប្រជុំគ្នា​ដើម្បី​ពិនិត្យ​លក្ខខណ្ឌយោង និងសមាជិកភាព ហើយបាន​ផ្តល់មតិយោបល់​លើជម្រើស​នានា ដើម្បីបង្កើន​មូលនិធិក្នុង      ស្រុក។ ក្រុមការងារនិរន្តរភាព​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺ​អេដស៍ បានធ្វើការណែនាំ​អំពីរបៀបតាមដាន​ក្នុងការអនុវត្ត​ផែនទីផ្លូវ​ខ្នាតតូចស្តីពី​កិច្ចសន្យា​សង្គម។ ការពិភាក្សា​ត្រូវបាន​ធ្វើឡើង​លើសកម្មភាព​ដែលអាច​កើតមាន​លើសហគ្រា​សសង្គម (social enterprise) និង         ឱកាសផ្សេងទៀត​ដើម្បីបង្កើន​មូលនិធិ​ក្នុងស្រុក​បន្ថែមទៀត សំដៅបំពេញ​ចន្លោះប្រហោង​ក្នុងការឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយផ្អែក​លើបទ​ពិសោធន៍​ក្នុងស្រុក និង        បរិបទ​ក្នុងស្រុក។
•    ការសិក្សា Optima  ដែលត្រូវបាន​ធ្វើឡើង​កាលពីឆ្នាំ២០១៩ បានបង្ហាញថា មានគម្លាត​ថវិកា​ប្រហែល ៣លានដុល្លារ​អាមេរិក ពិសេស​សម្រាប់​ការបង្ការ​មេរោគ​អេដស៍ ដូចជា​កម្មវិធី PrEP ជាដើម។ គេរំពឹងថា ការសិក្សា Optima ២ ដែលនឹង​ធ្វើឡើង​នៅដើមឆ្នាំ​២០២៣ នឹងបង្កើត       ភស្តុតាង​ផ្តល់មូលនិធិ និងបង្កើត​ករណី​វិនិយោគ(Investment Case) សម្រាប់ការ​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺ​អេដស៍ ហើយ​ប្រើប្រាស់​ជាជាឧបករណ៍​ស្វែងរក​ការគាំទ្រ​សម្រាប់​ការបែងចែក​មូលនិធិ​សាធារណៈ​បន្ថែមទៀត៕