ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

អង្គសន្និបាត​ប្រចាំ​ឆ្នាំ២០២២ នៅសណ្ឋាគារ វីនីណាប៊ូទិក (VININA BOUTIQUE HOTEL) ខេត្តព្រះសីហនុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង៨:០០នាទីព្រឹក អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានរៀបចំ​អង្គសន្និបាត​ប្រចាំ​ឆ្នាំ២០២២ នៅ​សណ្ឋាគារ វីនីណាប៊ូទិក (VININA BOUTIQUE HOTEL)  ខេត្តព្រះសីហនុ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។

ក្នុងអង្គសន្និបាតនេះ មានការ​អញ្ជើញ​ចូលរួម​ពីថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត លេខាធិការដ្ឋាន​ប្រយុទ្ធនឹង​ជំងឺអេដស៍ រាជធានី ខេត្តទាំង២៥  អង្គការ UNAIDS អង្គការ USAID អង្គការ​ជាតិ និងអង្គការ​សង្គម​ស៊ីវិល មាន​ចំនួន​សរុប​ប្រមាណ ១៧១រូប (ចូលរួមប្រជុំ)។

សមាជិកទាំងអស់ បានពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ដ៏យ៉ាង​ទូលំទូលាយ ដែលផ្តោត​សំខាន់លើ ៖ វឌ្ឍនភាព​នៃការ​ផ្តល់ប័ណ្ណ​សមធម៌ បទ​ពិសោធន៏​នៃការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍ ក្នុង​វិស័យ​អប់រំ ការចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល សមិទ្ធផល​ការងារ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ជា​ពហុវិស័យ និងការ​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី បានផ្តល់​យោបល់​យ៉ាង​ទូលំទូលាយ ៖
១) ត្រូវអនុវត្តរួមគ្នា​នូវគម្រោង​ផែនការ​យុទ្ធសាស្រ្តជាតិ​ទូលំទូលាយ និងពហុវិស័យ​ឆ្លើយតប​នឹង​ជំងឺអេដស៍ និង​ជំងឺអេដស៍។
២) ធានាឲ្យបាន​នូវចីរភាព។
៣) កែលម្អ និងពង្រីក​បទអន្តរគមន៍។
៤) ពង្រឹង និងពង្រីក​សេវាបង្ការ ការធ្វើតេស្ត ការថែទាំ និងការព្យាបាល។
៥) ថ្នាក់ក្រោមជាតិ ត្រូវសហការ ដោយ​ជំរុញ​នីតិវិធីនៃ​ការបែងចែក និងប្រើប្រាស់​កញ្ចប់​ថវិកាជាតិ។
៦) ប្រើស្រោម​អនាម័យ១០០% នៅពេល​រួមភេទ។
៧) បន្តបង្កើនលទ្ធភាព​ទទួលនូវ​យន្តការ​គាំពារសង្គម និង​សេវាគាំពារ​សង្គម។
៨) អំពាវនាវដល់​អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងបញ្តាញ​អ្នកផ្ទុក​មេរោគ​អេដស៍ និងអ្នក​ជំងឺអេដស៍។