ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម អៀង មូលី៖ កម្ពុជានៅតែជាប្រទេសឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍

ភ្នំពេញ៖ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រី្ត និងជាប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ប្រាប់BTV ព័ត៌មាន នាព្រឹក​ថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២២ នេះថា ព្រះរាជា​ណាចក្រ​កម្ពុជា នៅតែ​ជា​ប្រទេស​ឈានមុខគេ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍។

ឯកឧត្តម​ទេសរដ្ឋមន្រី្ត បានបន្តទៀតថា ជាទិដ្ឋភាពរួម យើងពិនិត្យ​ទៅឃើញថា​ប្រទេសកម្ពុជា នៅតែ​ឈានមុខ គេក្នុងការ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺអេដស៍។ ដោយសារ​នៅក្នុង​ឆ្នាំ២០២១​កន្លង​ទៅនេះ ការវាយ​តម្លៃ​របស់អង្គការ UNAID (យូអ៊ិនអេដ) បានសំគាល់ថានៅលើគោលដៅ៩៥-៩៥-៩៥ ចង់បង្ហាញថា ​អ្នកផ្ទុកមេរោគអេដស៍៩៥% បានដឹងថា​ខ្លួនឯងមានផ្ទុកមេរោគអេដស៍ ​ហើយដឹងថាខ្លួនឯងបានផ្ទុកមេរោគអេដស៍ បានទៅទទួលសេវាព្យាបាល៩៥%។ ​ហើយក្រោយដែលបានទទួលសេវាព្យាបាលរួចហើយ និង​ពិនិត្យទៅមើល​ឃើញគ្រាប់ មេរោគ ដែលនៅក្នុងខ្លួននោះទាបបំផុត៩៥%។ នេះជាគោលដៅរបស់​អង្គការសហប្រជាជាតិដែលបានកំណត់៩៥-៩៥-៩៥ សម្រាប់ទូទាំងពិភពលោក។

ឯកឧត្តម អៀង មូលី ទេសរដ្ឋ​មន្ត្រី បានបញ្ជាក់ទៀតថា​ ដើម្បីលុបបំបាត់ជំងឺអេដស៍ រដ្ឋាភិបាល​បានដាក់ចេញគោលនយោបាយ ប្រឹងបន្តទៅទៀតក្នុងការបង្ការ កុំឲ្យមានការរីករាលដាល​មេរោគ​អេដស៍។ យើងទាំងអស់គ្នា ក៏បានដឹងផងដែរថា ទិសដៅមុខសញ្ញាដែលត្រូវពង្រឹងកម្មវិធីបង្ការនេះ គឺយុវវ័យ ដែលមានអាយុភាគច្រើនក្រោម៣០ឆ្នាំ​ គឺមនុស្សប្រុស រួមភេទជាមួយមនុស្សប្រុស ដែលមានការឆ្លងមេរោគអេដស៍ខ្លាំង។

ទន្ទឹមនឹងនេះ ឯកឧត្តម អៀង មូលី ក៏សូមអំពាវនាវដល់អង្គការដៃគូអន្តរជាតិ-សូមជួយគាំទ្រការ​ពង្រឹង​ប្រព័ន្ធជាតិ តាមរយៈការបន្តផ្តល់ជំនួយហិរញ្ញវត្ថុ ​និងបច្ចេកទេសក្នុងការឆ្លើយតប នឹង​រោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេស ​ក្រោមការដឹកនាំសម្របសម្រួលរបស់អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ ក៏សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ធ្វើការរួមគ្នាជាពហុវិស័យ ​សហការយ៉ាង​ជិតស្និទ្ធ​ជាមួយកាកបាទក្រហមកម្ពុជា អង្គការមិនមែន​រដ្ឋាភិបាល​ សង្គមស៊ីវិល វិស័យឯកជន ​អ្នកផ្ទុកមេរោគអេដស៍​ ក្រុមប្រជាជនគន្លឹះ ​និងសហគមន៍ ដើម្បី​លុបបំបាត់ ​ការចម្លងរោគអេដស៍ ​និងយកជ័យជម្នះ​លើ​មេរោគអេដស៍ឲ្យ​បានតាម​កាល​កំណត់៕អត្ថបទ៖ BTV News (រដ្ឋា)