ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

អាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺ​អេដស៍ បាន​រៀបចំ​ប្រារព្ធ​ទិវា​ពិភព​​លោក​​ប្រយុទ្ធ​​នឹង​​ជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២២ នៅ​​សាល​​សន្និសីទ​​ចតុមុខ រាជធានី​ភ្នំពេញ

ព្រឹកថ្ងៃព្រហស្បតិ៍  ៨កេីត  ខែមិគសិរ  ឆ្នាំខាល  ចត្វាស័ក  ពុទ្ធសករាជ  ២៥៦៦  ត្រូវនឹងថ្ងៃទី  ០១ធ្នូ  ឆ្នាំ ២០២២  អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានរៀបចំ​ប្រារព្ធ​ទិវា​ពិភព​លោក​ប្រយុទ្ធនឹង​ជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២២ នៅ​សាលសន្និសីទ​ចតុមុខ។

ទិវាពិភពលោក​ប្រយុទ្ធនឹង​ជំងឺអេដស៍ ត្រូវបាន​ប្រារព្ធឡើង​ជារៀងរាល់​ឆ្នាំ​នាថ្ងៃទី ០១ ខែធ្នូ ទូទាំង​ពិភពលោក​ចាប់​ផ្តើមដំបូង​តាំងពី​ឆ្នាំ១៩៨៨។ សម្រាប់​ឆ្នាំ ២០២២នេះ គឺជាទិវា​លើក  ទី ៣៥  សម្រាប់​ពិភពលោក​ទាំងមូល។ ទិវា​នេះគឺត្រូវ​បាន​គេកំណត់​ថា ជាឱកាសមួយ​ដែល​បង្ហាញ​ពីការ​ប្រយុទ្ធ​រួមគ្នា​នឹងការ​រីករាលដាល​នៃ​មេរោគ​អេដស៍​របស់​ប្រជាពល​រដ្ឋ​លើសកល​លោក និង​ជាការ​បង្ហាញ​ផងដែរ​ពីការ​គាំទ្រ ចំពោះ​អ្នករស់​នៅ​ជាមួយ​មេរោគ​អេដស៍ រួមទាំង​ការចូលរួម​មរណៈទុក្ខ​ចំពោះ​អ្នកដែល​បាន​ស្លាប់​ដោយ​ជំងឺអេដស៍។ នៅកម្ពុជា ទិវានេះ​ត្រូវបានរៀបចំ​ផងដែរក្នុង​គោលបំណង​ដូចគ្នា ហើយបាន​ចាប់ផ្តើម​ជាលើក ដំបូងនៅ​ឆ្នាំ១៩៩៣ ហើយនៅ​ឆ្នាំ២០២២នេះ គឺជាទិវាលើកទី ២៩  ដែលអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានរៀបចំ​ប្រារព្ធ​ទិវាពិភព លោក​ប្រយុទ្ធនឹង​ជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២២ នៅសាល​សន្និសីទ​ចតុមុខ ដែលចាប់​ផ្តើម​នៅវេលា​ម៉ោង ៨:០០ នាទីព្រឹក។

ការរៀបចំទិវានេះ​នៅកម្ពុជា មិនត្រឹមតែរៀបចំក្នុង​គោលបំណង​ចូលរួម​ជាមួយនឹង​ពិភពលោក ទាំងមូល​ប៉ុណ្ណោះទេ គឺជាទិវា​មួយ​ដែលបាន​ឆ្លុះបញ្ចាំង ពីការ យក ចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះប្រជា​ពលរដ្ឋ​កម្ពុជា​ទូទៅ ដែលធ្លាប់​បានរងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​អស់រយៈពេល​ជិត ៣ទស្សវត្ស កន្លង​មកនេះ ដោយសារ​ការរីក​រាលដាល​មេរោគអេដស៍។ ទិវានេះ​ក៏បានបង្ហាញ​ផងដែរ​នូវការ​សាមគ្គី   ពីគ្រប់មជ្ឃដ្ឋាន​ក្នុងប្រទេស​ជាលក្ខណៈ​ពហុវិស័យ រវាង​ស្ថាប័ន​ជាតិ និងស្ថាប័ន​ឯកជន ដៃគូម្ចាស់​ជំនួយ​អភិវឌ្ឍន៏ អង្គការ មិនមែន រដ្ឋភិបាល យុវជនយុវនារី ក្រុមប្រឈម​មុខខ្ពស់ សមាគមន៍ រួមទាំង​បណ្តាញ​អ្នករស់​នៅ​ជាមួយ​មេរោគ​អេដស៍ ដែលបាន​អនុវត្តរួមគ្នា​ពីអតីតកាល ក៏ដូច​ជា​ទៅ​អនាគត ក្នុងការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្នុង​គោលបំណង ឈាន​ឆ្ពោះទៅ​សម្រេច​គោលដៅ ៩៥-៩៥-៩៥  នៅឆ្នាំ២០២៥ ។

បច្ចុប្បន្ន អត្រាផ្ទុកមេរោគអេដស៍​នៅកម្ពុជា​ក្នុងចំណោម​ប្រជាជន​ទូទៅដែល​មាន​អាយុពី ១៥ ទៅ ៤៥ ឆ្នាំ មានប្រមាណ ០.៦% នៅក្នុង​ឆ្នាំ២០២១ ដែលមាន​ចំនួន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ប្រមាណ ៧៤០០០ នាក់ អត្រា​ឆ្លងថ្មីនៅ​មាន​បន្តនៅ​ឡើយ គឺប្រមាណ ១១០០ នាក់ នៅក្នុងឆ្នាំ ២០២២ ។ ចំពោះ​ការផ្តល់ និងទទួល​សេវាដល់​អ្នកផ្ទុក​មេរោគ​អេដស៍ គឺមក ដល់ចុង ត្រីមាសទី២ ឆ្នាំ២០២២ នេះមាន​ប្រមាណ ៨៤% បានមក​ធ្វើតេស្ត និងបានដឹង​ថាខ្លួន​មានផ្ទុក​មេរោគអេដស៍ ក្នុងនោះ អ្នកដែល​បានដឹង​ថាមានផ្ទុក​មេរោគ​អេដស៍   ប្រមាណ ៩៩%  បាន​មកទទួល​សេវាព្យាបាល ហើយក្នុង​ចំណោម​អ្នកដែលបាន​ទទួលសេវា​ព្យាបាល មានប្រមាណ ៩៧% ដែលបាន​រកឃើញថា​មិនឃើញមាន​មេរោគអេដស៍ នៅក្នុង ឈាម ។ អត្រាប្រេវ៉ាឡង់​តាមក្រុម​ប្រជាជនគន្លឹះ គឺស្រ្តីបម្រើសេវា​កំសាន្ត​សប្បាយ​មាន ៤.៩% (IBBS ឆ្នាំ២០២១) អ្នកប្រើប្រាស់​គ្រឿងញៀន​មាន ៥.៧% (IBBS ឆ្នាំ២០១៧) អ្នកចាក់​គ្រឿងញៀន​មាន ១៥.២% (IBBS ឆ្នាំ២០១៧) បុរស​រួមភេទ​ជាមួយ​បុរស ៤% (IBBS ឆ្នាំ២០១៩) ក្រុមស្ត្រីប្លែង​ភេទ ៩.៦% (IBBS ឆ្នាំ២០១៦)។

ទិវាពិភពលោក​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ ០១ ធ្នូ ឆ្នាំ២០២២ នាពេលនេះ បានរៀបចំ​ឡើង​នៅសាល សន្និសីទចតុមុខ​ដោយ​មានវត្តមាន ឯកឧត្តម​នាយឧត្តម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយក​រដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តំណាង​ដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា ព្រមទំាង​មានការ​អញ្ជើញ​ចូលរួម​ផងដែរ ពីឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​នានា ឯកអគ្គ​រាជទូត រដ្ឋទូត តំណាង អង្គទូត អង្គការ​សហប្រជាជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ប្រចាំ​ប្រទេស​កម្ពុជា លោក លោកស្រី​មកពី​ស្ថាប័នរដ្ឋ អង្គការ សង្គម ស៊ីវិល បណ្តាញ​អ្នកផ្ទុក​មេរោគ​អេដស៍ បណ្តាញ​ប្រជាជន​គន្លឹះ ភ្ញៀវជាតិ និងអន្តរជាតិ សមាគម យុវជន​ស្ម័គ្រចិត្ត សិល្បៈករ សិល្បការនី ព្រមទាំង​សិស្ស -និសិស្ស ទាំងអស់​ចំនួន​ប្រមាណ ៥០០នាក់។ ក្នុងទិវានេះ ក៏មានការ​រៀបចំ​តំាងបង្ហាញ​ផងដែរ នូវឯកសារ​សម្ភារៈអប់រំ​ផ្សព្វផ្សាយ​មួយចំនួន របស់បណ្តា​អង្គការ​សង្គម ស៊ីវិល​នានា​នៅកម្ពុជា ដែល​បានចូល​រួម​ក្នុងការ​ប្រយុទ្ធនឹង​មេរោគ​អេដស៍ នៅកម្ពុជា​កន្លងមក ។ 

នាឱកាសនោះ អនុសាសន៍​របស់ប្រមុខ​រាជរដ្ឋាភិបាល ជាមួយ​ការគំាទ្រ និងប្តេជ្ញាចិត្ត ក្នុងការ​បន្តការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​នឹងត្រូវបាន​បង្ហាញ​នៅក្នុងឱកាស​នោះ​ផងដែរ ហើយ​នេះ​ជាការឆ្លុះបញ្ចាំង​នូវ កម្លាំង​សាមគ្គី​បន្តទៀត ក្នុងគោល​បំណង​សម្រេចទិសដៅ​ឈានឆ្ពោះ​ទៅ​បញ្ចប់អេដស៍​ឆ្នាំ២០២៥ នៅកម្ពុជា​នាពេលខាង​មុខនេះ។