
ថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោ៩:00នាទីព្រឹក ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២២ ។
កិច្ចប្រជុំនេះ មានការ ចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាង កញ្ញា ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ នាយករងខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តី និងជំនួយការបច្ចេកទេសតាមរយៈការចូលរួមផ្ទាល់នៅបន្ទប់ប្រជុំ ខ និងតាមបណ្តាញវីដេអូកម្មវិធី Zoom។
កិច្ចប្រជុំដំណើរការ តាមរបៀបវារៈ ដូចខាងក្រោម ៖
១) បទបង្ហាញពី របាយការណ៍សង្ខេបស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារ ខែធ្នូ ឆ្នាំ២០២២ ដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
២) បទបង្ហាញស្តីពីដំណោះស្រាយបញ្ហាក្នុងការសម្របសម្រួលនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
៣) មតិសំណេះសំណាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
៤) កិច្ចការផ្សេងៗ។