ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​អញ្ជើញ​ចូលរួម​ជា​គណៈ​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឱ្យ​ប្រើប្រាស់​នីតិវិធី​ចុះ​បញ្ជី​អ្នកអ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ក្នុង​ប្រព័ន្ធ​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ

នៅថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង៨:00នាទីព្រឹក ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បាន​អញ្ជើញ​ចូលរួម​ជាគណៈ​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​នីតិវិធី​ចុះបញ្ជី​អ្នកអ្នក​រស់នៅ​ជាមួយ​មេ​រោគ​​អេដស៍​ក្នុង​ប្រព័ន្ធ​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្រោម​អធិតីភាព ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី និងជា​រដ្ឋមន្រ្តី​ក្រសួង​ផែនការ។ កិច្ចប្រជុំនេះ​មានការ​អញ្ជើញ​ចូលរួមពី ថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធាន​គណៈ​កម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ លេខា​ធិការដ្ឋាន​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងក្រុម​ការងារ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត  អង្គការ UNAIDS អង្គការ UNDP អង្គការ USAID អង្គការ​អន្តរជាតិ និងអង្គការ​សង្គម​ស៊ីវិល មាន​ចំនួន​សរុប​ប្រមាណ ១១០រូប ។
កម្មវិធីនេះ ដោយ​ផ្តោតសំខាន់លើ ៖
• ដំណើរនីតិវិធី​ចុះបញ្ជី​អ្នករស់​នៅ​ជាមួយ​នឹង​មេរោគអេដស៍ ទៅក្នុង​ប្រព័ន្ធ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ នៅគ្រប់​កន្លែង​ផ្តល់​សេវា​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ទូទាំង​ប្រទេស។
• ការចុះ​ឈ្មោះ​ដោយប្រើ Mobile App
• Beb-Based System
• ផែនការពង្រីក​ការ​ចុះបញ្ជី​អ្នករស់​នៅ​ជាមួយ​នឹង​មេរោគ​អេដស៍​ជា​បុគ្គល​ក្នុង​ប្រព័ន្ធ​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ នៅ​កន្លែង​ផ្តល់​សេវា​ឱសថ​ប្រឆាំង​មេរោគ​អេដស៍។
កម្មវិធី​នេះ​មាន​ការគាំទ្រ​ផ្នែក​បច្ចេក​ទេស និង​ហិរញ្ញវត្ថុ ដោយ​អង្គការ GIZ  USAID UNDP និងUNAIDS។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   សុន្ទរកថា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ថ្លែង​ក្នុងពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​នីតិវិធីស្តីពី​ការចុះ​បញ្ជីអ្នក​រស់នៅ​ជាមួយមេរោគអេស៍​ទៅក្នុង​ប្រព័ន្ធ​អត្តសញ្ញាណកម្មគ្រួសារ​ក្រីក្រ​សណ្ឋាគារ​កាំបូឌី​យ៉ាណា ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២0.15 MB