ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ចង្អៀត ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​នឹង​ជំងឺអេដស៍

នៅព្រឹកថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង​៩:០០នាទីព្រឹក អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានរៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ចង្អៀត ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។ កិច្ចប្រជុំនេះ​មានការ​អញ្ជើញ​ចូលរួម​ពីថ្នាក់​ដឹកនាំ ជាអនុ​ប្រធាន ទីប្រឹក្សា នាយក​ខុទ្ទកាល័យ អគ្គលេខា​ធិការ និងប្រធាន​ស្តីទី​នាយកដ្ឋាន​រដ្ឋបាល និងហិរញ្ញវត្ថុ។
អង្គប្រជុំ​មាន​កម្មវត្ថុ​ពិនិត្យ​លើ​របៀបវារៈ :
១)-  មតិបើក​អង្គប្រជុំ ដោយ ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។
២)- លទ្ធភាពផ្តល់​ប័ណ្ណ​សមធម៌ ដល់ក្រុម​ប្រជាជន​គន្លឹះ។
៣)- អនុសាសន៍ណែនាំ​​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​​ទេសរដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ។
•  ឯកឧត្តម​ទេសរដ្ឋមន្ត្រី នឹងអញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា​បច្ចេកទេស​លើកទី១២ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដើម្បីបាន​ដឹងពីលទ្ធភាព​ផ្តល់ប័ណ្ណ​សមធម៌ ឬប័ណ្ណ ប.ស.ស ដល់ក្រុម​ប្រជាជន​គន្លឹះ
•  ត្រូវរកតួលេខ​អ្នកបម្រើ​សេវា​ផ្លូវភេទ​ឱ្យបាន​ច្បាស់លាស់។
•  តើអ្នកបម្រើ​សេវាផ្លូវ​ភេទ ប្រភេទណា ហៅថា ក្នុងប្រព័ន្ធ និងប្រភេទណា​ហៅថា ក្រៅប្រព័ន្ធ?
ចំពោះអ្នកនៅ​ក្រៅប្រព័ន្ធ មានលក្ខណៈ​វិនិច្ឆ័យ​អ្វីខ្លះ ដើម្បី​ទទួលបាន​ប័ណ្ណ ប.ស.ស។
•  តើមាន​នីតិវិធីអ្វីខ្លះ ដើម្បីទទួល​បាន​ប័ណ្ណ​សមធម៌ ឬប័ណ្ណក្រីក្រ (ID Poor)
•  តើត្រូវធ្វើយ៉ាង​ដូចម្តេច ដើម្បីលើ​ក​ទឹកចិត្ត​ដល់ស្រ្តី​បម្រើសេវា​ផ្ឡូវភេទ មក​ធ្វើតេស្ត។
•  ត្រូវធ្វើការងារ​ជាមួយក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិ​សម្បទា និងក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម ដើម្បីផ្តល់ការ​គាំពារ​សង្គម​ដល់​ប្រជាជន​គន្លឹះ​ដែល​ក្រីក្រ។