ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​បច្ចេក​ទេស​លើក​ទី១២ ឆ្នាំ២០២២ ក្រោម​​អធិបតីភាព​​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍

ថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក  ព.ស.២៥៦៦ ត្រូវនឹង​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២  ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បាន​អញ្ជេីញ​ជា​អធិបតី  ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​បច្ចេក​ទេស​លើក​ទី១២ ឆ្នាំ២០២២ របស់​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។
កិច្ចប្រជុំនេះ​មានការ​អញ្ជើញ​ចូលរួមពី ឯកឧត្តម លោក​ជំទាវ​ថ្នាក់ដឹកនាំ​អ.ជ.ប.ជ.អ  ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ពីបណ្តា​ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការ​ដៃគូពាក់ព័ន្ធ  នៅសាល​ប្រជុំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍  និងតាម​ប្រព័ន្ធ ZOOM  ។
របៀបវារៈនៃកិច្ចប្រជុំនេះមាន៖
១- មតិស្វាគមន៍ និងគោលបំណង​នៃកិច្ចប្រជុំដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិន ដារ៉េត អគ្គលេខាធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងជា​ប្រធាន​ក្រុមប្រឹក្សា​បច្ចេកទេស
២- មតិបើក​កិច្ចប្រជុំ និង​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្ត​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន  អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍
៣-  បទបង្ហាញស្តីពី​លទ្ធផល​ការងារ​ក្រុមប្រឹក្សា​បច្ចេកទេស​ប្រចាំឆ្នាំ​២០២២  និង ទិសដៅ​ការងារ  ឆ្នាំ២០២៣
៤-  ពិភាក្សាលើលទ្ធភាពផ្តល់ប័ណ្ណសមធម៌ ឬប័ណ្ណ ប.ស.ស. ដល់ក្រុមប្រជាជនគន្លឹះ
៥- មតិបូកសរុប និងបិទ​កម្មវិធីដោយ ឯកឧត្តម​បណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍៕