ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បុណ្យ​ខ្សែបូ​ក្រហម (Ribbons Festival)

នៅថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ចាប់ពី​ម៉ោង​៥:០០ នាទីល្ងាច ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បាន​អញ្ជើញជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​បុណ្យ​ខ្សែបូ​ក្រហម (Ribbons Festival)។ ក្នុងពិធីនេះ​ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពីឯកឧត្តម   W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ និង​អស់​លោក នៃអ.ជ.ប.ជ.អ និង លោក លោកស្រី អ្នកនាង​កញ្ញា នៃអង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI 360/Cambodia) ជាច្រើនរូប។

ពិធីបុណ្យខ្សែបូក្រហម (Ribbons Festival)  ក្រោម​ប្រធានបទ «ធ្វើឲ្យមានសមភាព» ។យើងចូលរួម​ដោះស្រាយ​វិសមភាព​ដែលកំពុង​រារាំង​វឌ្ឍនភាព​ក្នុងការ​បញ្ចប់​ជឺងឺអេដស៍ ។ ពិសេស​ការ​បង្កើនភាព​អាចរក​បាន​គុណភាព និងភាព​ស័ក្តិសម​នៃសេវា​សម្រាប់​ការព្យាបាល ការធ្វើតេស្ត និងបង្ការ​មេរោគ​អេដស៍ ដើម្បី​ឲ្យ​គ្រប់គ្នា​ទទួល​បាន​សេវាកម្ម​ត្រឹមត្រូវ និង​ល្អ​ប្រសើរ។

ក្នុងពិធីបុណ្យ​នេះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី ក៏បាន​ផ្តល់បទ​សម្ភាសន៍​ជាមួយ​អ្នកសារ​ព័ត៌មាន Everything about Cambodia (EAC News) ស្តីពី ៖
១. តើទិវាពិភព​លោក​ប្រយុទ្ធនឹង​ជំងឺអេដស៍ មានសារៈ​សំខាន់​អ្វីខ្លះ?
២. តើវាមានសារៈ​សំខាន់​អ្វីខ្លះ​ក្នុងការ​អប់រំ​ប្រជាជន​កម្ពុជា​អំពីការ​ធ្វើតេស្ត​រក​មេរោគ​អេដស៍។
៣. តើវាមានសារៈ​សំខាន់​យ៉ាងណា​ក្នុងការ​អប់រំ​ចំពោះ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍?