ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយអម​ដំណើរដោយ​អស់លោក​ប្រធាន​មន្ទីរ​ធនធានទឹក មន្ទីរ​សូរិយោដី មន្ទីររ៉ែ និងថាមពល មន្ទីរ​កសិកម្ម លោកមេធាវី អភិបាល​ស្រុក​បសេដ្ឋ

នៅព្រឹកថ្ងៃ១៧ ខែធ្នូ ឆ្នា២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយអម​ដំណើរ​ដោយអស់​លោក​ប្រធាន​មន្ទីរ​ធនធានទឹក មន្ទីរ​សូរិយោដី មន្ទីររ៉ែ និងថាមពល មន្ទីរ​កសិកម្ម លោក​មេធាវី អភិបាល​ស្រុកបសេដ្ឋ អធិការ​នគរបាល មេឃុំ​ស្វាយរំពារ និង​ប្រធានភូមិ បានចុះ​ទៅ​ពិនិត្យ​ទីតាំង​មួយចំនួន នៅឃុំ​ស្វាយរំពារ ដើម្បី​ស្វែងយល់​អំពី​ករណីទំនាស់ ដែលមិនទាន់រកដំណោះស្រាយជូនប្រជាពលរដ្ឋ​នៅឡើយ ។ ទីតាំង​ទាំង​នោះ​មាន៖ ទី១ បញ្ហា​ទំនប់​អូរក្បៀ ទី២  ព្រៃ​សហគមន៍ ទី៣ ប្រឡាយ​ភូមិស្លែង និង ៤ ត្រពាំងស្វា ភូមិគ្រើល ។
ឯកឧត្តម​ទេសរដ្ឋមន្ក្រី បាន​បញ្ជាក់​ថា​ការចុះ​មកពិនិត្យ ដោយ​ផ្ទាល់នេះ គឺដើម្បី​ប្រមូលព័ត៌មាន​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ ។ បន្ទាប់មក​នឹង​មាន​ការ​ពិភាក្សា​ជាមួយ​មន្ទីរ​ជំនាញ​ខេត្ត ដើម្បី​រក​ដំណោះ​ស្រាយ និង នៅ​ខណៈ​ចុងក្រោយ នឹងមាន​ការ​អនុវត្តវិធាន​ការ​ជាក់ស្តែង ដើម្បីប្រកាស​ឲ្យប្រជា​ពលរដ្ឋ បាន​ដឹង​ជា​សាធារណៈ ។
ទាក់ទង​នឹងទំនប់​អូរក្បៀ មន្ទីរធន​ធានទឹក និងមន្ទី​សូរិយោដី​នឹងធ្វើការ​កំណត់​ព្រំដី​ទំនប់ និងចាត់​ការ​បង្ហូរទឹក​ជូន​ប្រជា​ពល​រដ្ឋដែល​ពាក់ព័ន្ធ​អាចប្រើប្រាស់​តទៅ ។
ចំពោះ​បញ្ហា​ត្រពាំង​ស្វា គណ​ប្រតិភូ​ទទួល​ស្គាល់​ថា​ត្រពាំង​ស្វា ជាកម្មសិទ្ធិ​របស់​សហគមន៍ ប្រជា​ពលរដ្ឋ​អាចប្រើប្រាស់​ទឹកត្រពាំង​នេះបាន ។
បញ្ហាព្រៃ​សហគមន៍ គណប្រតិភូ​បានផ្តល់​អនុសាសន៍​ឲ្យក្រុមហ៊ុន​វាយថ្ម​ផ្អាកសកម្មភាព​វាយថ្ម​មូយរយៈ  រហូត​ដោះស្រាយ​ឈប់ឲ្យ​ធូលីហុយ​សិនទើប​អាចបន្ត​សកម្មភាព​បាន ។ មន្ទី​កសិកម្ម និង សូរិយោដី ត្រូវធ្វើ​ផែនទី​ដីសហគមន៍​ឲ្យច្បាស់​លាស៎ ដើម្បី​បិតផ្សាយ​ឲ្យប្រជាជន​ដឹងឮជាទូទៅ ។
ទាក់ទង​នឹងប្រឡាយ​ស្លែង ឯកឧត្តម​ទេសរដ្ខ​មន្ត្រី​ផ្តល់​អនុសាសន៍ថា ត្រូវរក្សា​ទទឹង​ប្រឡាយ​ឲ្យបាន ២០ម និង អាជ្ញាធរ​ស្រុកសម្រប​សម្រួល​បញ្ឈប់​ការប្តឹង​ផ្តល់គ្នាតទៅ។