
ថ្ងៃអង្គារ ១២ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង៩:០០នាទីព្រឹក ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២២ និងទិសដៅការងារខែមករា ឆ្នាំ២០២៣ ។
កិច្ចប្រជុំនេះ មានការ ចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាង កញ្ញា ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ នាយករងខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តី និងជំនួយការបច្ចេកទេសតាមរយៈការចូលរួមផ្ទាល់នៅបន្ទប់ប្រជុំ ខ និងតាមបណ្តាញវីដេអូកម្មវិធី Zoom។
កិច្ចប្រជុំដំណើរការ តាមរបៀបវារៈ ដូចខាងក្រោម ៖
១) មតិស្វាគមន៍ និងបើកកម្មវិធីរបស់ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
២) បទបង្ហាញពី របាយការណ៍សង្ខេបស្តីពីលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២២ និងទិសដៅការងារ ខែមករា ឆ្នាំ២០២៣ ដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៣) បទបង្ហាញស្តីពីការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ឆ្នាំ២០២៣ ដោយ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៤) មតិសំណេះសំណាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។