ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បាន​អញ្ជើញជា​អធិបតីដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​បឋម​សិលា​កសាង​ក្លោងទ្វារ និង​របងវត្ត ប្រគេន​ចង្ហាន់​ព្រះសង្ឃ២២៣​អង្គ

នៅថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០នាទីរសៀល ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​បុណ្យ​បញ្ចុះ​បឋម​សិលា​កសាងក្លោងទ្វារ និងរបងវត្ត ប្រគេន​ចង្ហាន់​ព្រះសង្ឃ​២២៣អង្គ ព្រមទាំង​ចែក​អំណោយ​ដល់​គ្រួសារ​ខ្វះខាត​ចំនួន​៥០០គ្រួសារ ដែលស្ថិត​នៅ​វត្តពោធិ៍ល្យំ (ស្លាបលែង) ភូមិ​ស្លាបលែង ឃុំស្វាយរំពារ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ។

- សម្តេច​ព្រះឧត្តម​ចរិយា ឈឹង ប៊ុនឈា អនុប្រធាន​ថេរៈ​សភា​សង្ឃ​ព្រះពុទ្ធ​សាសនា​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា និងជាព្រះ​អគាធិការ​រងពុទ្ធិក​សិក្សាជាតិ។
- ព្រះមុនីសេដ្ឋាចារ្យកោសល្យ កែវ ចន្ថា ព្រះមេគណ​ខេត្ត​កំពង់ស្ពឺ
- ព្រះសេដ្ឋានុចារីយ៍ មួន ពុធ ព្រះគ្រូ​អនុគណ​ស្រុក​បសេដ្ឋ។
- ព្រះវិមលបញ្ញា គីម ចន្នី ព្រះរាជា​គណៈថ្នាក់​កិត្តិយស​គណៈ​មហានិកាយ​នៃព្រះរាជា​ណាចក្រ​កម្ពុជា និងជាព្រះ​សមុហ៍​ធរអនុ​គណ​ស្រុក​បសេដ្ឋ និងព្រះចៅ​អធិការវត្ត​ពោធិ៍ល្យំ​ហៅវត្តស្លែង ឃុំស្វាយ​រំពារ​ស្រុកបសេដ្ឋ
- ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈ​អភិបាល​ខេត្តកំពង់ស្ពឺ  និងប្រតិភូ​អមដំណើរ។
- ក្រុមប្រឹក្សាស្រុកបសេដ្ឋ
- គណៈអភិបាលស្រុកបសេដ្ឋ
- មេបញ្ជាការកងកម្លាំង​ប្រដាប់​អាវុធទាំង៣
- មន្ត្រីរាជការទាំងអស់​នៃរដ្ឋបាល​ស្រុកបសេដ្ឋ
- លោកស្រី លោកប្រធាន​ក្រុមប្រឹក្សា​ឃុំទាំង១៥ នៃស្រុកបសេដ្ឋ
- ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះមកពីឃុំចំនួន៣:
១.ឃុំ ស្វាយរំពារ ៤០០ គ្រួសារ
២.ឃុំភារីមានជ័យ ៧៥គ្រួសារ
៣.ឃុំស្តុក ស្រុកគងពិសី ២៥គ្រួសារ។
អំណោយដែលបានចែកជូនក្នុង១គ្រួសារទទួលបាន អង្ករ ១០ គ.ក្រ ថវិកា ១ម៉ីនរៀល និងថ្នាំពេទ្យមួយចំនួន។
ចំពោះភូមិទាំង១៤ នៃឃុំស្វាយរំពារទទួលបានវិទ្យុទាក់ទង ១គ្រឿង/ភូមិ។
- ក្រុមយុវជន ស ស យ ក   កាកបាទក្រហម និងកាយរិទ្ធ ៤៥នាក់ ទទួល​បានថវិកា ៥ពាន់រៀល/នាក់
និងលោកអាចារ្យគណៈកម្មធិការ និងពុទ្ធបរិសាទចំណុះជើងវត្តទាំងមូល។
 ឯកឧត្តមទេសរដ្ឋមន្រ្តី បានឧបត្ថម្ភ​ថវិកាចំនួន​២.០០០.០០០ រៀល និងអាវយឺត​ចំនួន​៥០០អាវ និងមានអំណោយ​ដែលបាន​ចែកជូន​ក្នុង១គ្រួសារ​ទទួលបាន អង្ករ ១០ គ.ក្រ ថវិកា ១ម៉ីនរៀល ព្រមទាំង​ថ្នាំពេទ្យ​មួយចំនួន។
ចំពោះភូមិទាំង១៤ នៃឃុំស្វាយ​រំពារ​ទទួល​បាន​វិទ្យុទាក់ទង ១គ្រឿង/ភូមិ។