
នៅសៅរ៍ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី សមាជិករាជរដ្ឋាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៏លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ។
ក្នុងមីទ្ទីងនេះ មាននិមន្ត និងយាងអញ្ជើញចូលរួមពី ៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋ ជំវិញខេត្តយ៉ាងច្រើនកុះករ។