ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បាន​អនុញ្ញាតជូនប្រតិភូការិយាល័យ​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក (SGAC ) ជួប​ស្វែងយល់​ការងារ​ឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា

នៅព្រឹកថ្ងៃព្រហស្បតិ៍  ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ​ទី​១២ ខែមករា ឆ្នាំ២០២៣ នៅសាល​ប្រជុំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ ការិយាល័យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក (The US State Department's Office of the Global AIDS Coordinator, SGAC)។

ក្នុងឱកាសនោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ប្រតិភូ​អំពី​តួនាទី​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដែល​ជា​សេនា​ធិការ​របស់​រាជរដ្ឋា​ភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុងការ​ដឹកនាំ​ការងារ​បង្ការ​ឆ្លើយតប​មេរោគ​អេដស៍ និងជំងឺ​អេដស៍ ជា​លក្ខណៈ​ពហុវិស័យ។ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ មាន​រចនា​សម្ព័ន្ធ នៅថ្នាក់ជាតិ មាន​គណៈ​កម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ក្រសួង ស្ថាប័ន នៅថ្នាក់​ក្រោម​ជាតិមាន គណៈ​កម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​រាជធានី ខេត្ត គណៈ​កម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ក្រុង ស្រុក ខណ្ឌ និងគណៈ​កម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ឃុំ សង្កាត់។

តាមរយៈផែនការ​យុទ្ធសាស្ត្រជាតិ ទូលំទូលាយ និងពហុវិស័យ​ឆ្លើយតប​ទៅនឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍​លើកទី៥ ឆ្នាំ២០១៩-២០២៣ និងលិខិតលេខ ២១៣ សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ អំពីការដាក់​វិធានការ​ទាក់ទង​នឹងការ​ឆ្លើយតប​ទៅនឹង​មេរោគអេដស៍ និងជំងឺអេដស៍ របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​បាន និងកំពុង​ដឹកនាំ​ការងារ​ឆ្លើយតប​មេរោគ​អេដស៍ និងជំងឺ​អេដស៍​យ៉ាង​សកម្ម​ដោយ​អនុវត្ត​នូវគោលការណ៍​បីមួយ៖ ផែនការ​យុទ្ធសាស្ត្រ​តែមួយ ស្ថាប័នដឹកនាំ​សម្រប​សម្រួល​តែមួយ និងប្រព័ន្ធ​តាមដាន ត្រួតពិនិត្យ វាយ​តម្លៃ​តែមួយ។ 

ថ្មីៗនេះ ក្នុងឆន្ទៈ​មោះ​មុតឆ្ពោះ​ទៅ​បញ្ចប់អេដស៍​ជាការ​គំរាម​កំហែង​ដល់សុខភាព​សាធារណៈ​នៅឆ្នាំ​២០២៥  សម្តេចតេជោ នាយក​រដ្ឋមន្ត្រី បាន​សម្រេច​ជូន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំ គោល​នយោបាយ​លុបបំបាត់​ជំងឺអេដស៍​នៅឆ្នាំ២០២៥ និងចីរភាព​កម្មវិធីអេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨ ដោយ​មាន​សមាសភាព​ពីចូលរួម​ពីក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងអង្គការ UNAIDS ប្រចាំ​ប្រទេស​កម្ពុជា ជាទីប្រឹក្សា។

ប្រទេសកម្ពុជា ក្រោមមគ្គុសទេសភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា និងការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ថ្នាក់​ជាតិ ថ្នាក់​ក្រោមជាតិ ដៃគូ​អង្គការ​ពាក់ព័ន្ធ និងអ្នក​រងគ្រោះ ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​ក្នុង​ការងារ​ឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ តាម​រយៈ​ការ​ទទួល​ស្គាល់​ពី​អង្គការ​សហ​ប្រជា​ជាតិ។ ក្នុង​ឆ្នាំ២០២១ ប្រទេស​កម្ពុជា សម្រេច​បាន គោលដៅទី១ ៨៤% គោលដៅទី២ ១០០% និងគោលដៅទី៣ ៩៧% នៃគោលដៅ ៩៥ ៩៥ ៩៥ ដែលបាន​កំណត់​សម្រេច​ឱ្យបាន​ក្នុង​ឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា អ្វីដែល​កម្ពុជា​កំពុង​ប្រឹងប្រែង គឺការ​ធ្វើឱ្យ​សម្រេច​បាន​គោលដៅ​ទី១ ដែលពេលនេះ ទើប​សម្រេច​បាន៨៤% នៅឆ្ងាយ​ពីគោលដៅ​ដែល​បាន​កំណត់។ ជាយុទ្ធសាស្ត្រ គឺជំរុញ​ការ​ស្វែងរក​អ្នកដែល​មិនទាន់​ដឹងខ្លួន និងមក​ធ្វើតេស្ត​រក​មេរោគ​អេដស៍​ចំនួន​ប្រមាណ​១០.០០០នាក់។ កិច្ចការនេះ ទាមទារ​ឱ្យយើង​ប្រឹងប្រែង​រួមគ្នា​បន្តទៀត ក្នុង​ការការងារ​បង្ការ ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​តាម​គ្រប់​មធ្យោបាយ ដើម្បី​ឱ្យពួក​គេ​យល់ និង​អញ្ជើញ​ទៅធ្វើ​តេស្ត​រក​មេរោគ​អេដស៍ និងទទួល​បាន​ការព្យាបាល ថែទាំ​ទាន់​ពេល​វេលា។ កិច្ចការ​ដែល​ជាអាទិភាព​មួយទៀត គឺការកាត់​បន្ថយ​ការឆ្លងថ្មី​នៃមេរោគ​អេដស៍ ដែល​កំពុង​កើនឡើង​ក្នុង​ចំណោម​ប្រជាជន​គន្លឹះ​វ័យក្មេង (Young Key Populations) ដែល​រួមមាន  ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ក្រុម​ស្ត្រី​បំប្លែង​ភេទ ក្រុម​ស្តី្រ​បម្រើ​ក្នុង​សេវា​កំសាន្ត ក្រុម​ប្រើប្រាស់​គ្រឿង​ញៀន។

រាជរដ្ឋាភិបាល បាន​បង្កើន​ថវិកា​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ធ្លាក់​ចុះ​នៃ​ថវិកា​ជំនួយ​ពី​ខាងក្រៅ លើការងារ​ឆ្លើយតប​មេរោគ​អេដស៍ និងជំងឺ​អេដស៍។ ចាប់​ពី​ឆ្នាំ២០២៣-២០២៥ រាជ​រដ្ឋាភិបាល​បាន​អនុម័ត​ផ្តល់​ថវិកា​បន្ថែម​ចំនួន​៥លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ សម្រាប់​ការងារ​អេដស៍ នៅក្នុង​ប្រទេស​កម្ពុជា។ បន្ថែម​លើនេះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​វិភាជន៍​ថវិកា​ដល់​ខេត្ត​ចំនួន១៥ សម្រាប់​ការងារ​ឆ្លើយតប​មេរោគ​អេដស៍ និងជំងឺ​អេដស៍ នៅមូលដ្ឋាន​ផ្ទាល់៕