ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រកាស​ឱ្យ​ដំណើរការក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​តាក់តែង​គោល​នយោបាយ​លុប​បំបាត់​អេដស៍​នៅ​ឆ្នាំ​២០២៥ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-​២០២៨

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង៩ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​បាន​រៀបចំ​ពិធី​ប្រកាស​ឱ្យ​ដំណើរ​ការ​ក្រុម​ការងារ​បច្ចេក​ទេស អន្តរ​ក្រសួង​តាក់តែង​គោល​នយោបាយ​លុប​បំបាត់​អេដស៍​នៅឆ្នាំ២០២៥ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់ ឆ្នាំ២០២៣-​២០២៨ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ។ ពិធីនេះ​មានការ​ចូលរួមពី ឯកឧត្តម លោក​ជំទាវ លោក អ្នកស្រី ជា ប្រធាន អនុប្រធាន សមាជិក និងទី​ប្រឹក្សា​ក្រុមការងារ​បច្ចេកទេស​អន្តរ​ក្រសួង ក្រុមការ​ងារ​ស្នូល​មកពី​ក្រសួង ស្ថាប័ន និង​អង្គ​ការ​​ពាក់​ព័ន្ធ​​ផង​ដែរ។

បន្ទាប់ពីមាន​ប្រសាសន៍​ស្វាគមន៍ ឯក​ឧត្តម​ទេសរដ្ឋ​មន្រ្តី​បានអបអរសាទរ​ចំពោះ​សមាជិក​ក្រុម​ការងារ​បច្ចេក​ទេស​ទាំងអស់ ដែល​បាន​ទទួល​ការ​តែងតាំង​ពីរាជ​រដ្ឋាភិបាល។ ឯកឧត្តម​ទេសរដ្ឋ​មន្រ្តីបាន​បញ្ជាក់ថា ក្រុម​ការងារ​របស់​រាជរដ្ឋា​ភិបាល និងក្រុម​ការងារ​ស្នូល​របស់​អាជ្ញាធរ គឺជាការ​ប្រមូល​ធនធាន​បញ្ញាញាណ ដើម្បី​តាក់តែង​គោល​នយោបាយ​លុប​បំបាត់​អេដស៍ នៅឆ្នាំ២០២៥ និងធានា​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-​២០២៨។ ក្នុងនោះ​ក្រុម​ការងារ​មានតួនាទី​ភារកិច្ច ៖ ១) សិក្សា និងរៀបចំ​គោល​នយោបាយ ២) សិក្សា និងវិភាគ​លើ​ស្ថានភាព​បច្ចុប្បន្ន​នៃការ​ឆ្លើយតប​អេដស៍ ៣) សិក្សា និងវិភាគ​អំពី​ប្រព័ន្ធ​ជាតិ ចំណុច​ខ្វះខាត លើក​សំណើ​កែសម្រួល ៤) សិក្សា និងវិភាគ​ពីតួនាទី​របស់​សង្គម​ស៊ីវិល អង្គការ​ក្រៅរដ្ឋា​ភិបាល សហគមន៍​ប្រជាជន​គន្លឹះ អ្នក​ផ្ទុក​មេរោគ​អេដស៍​ក្នុងការ​ឆ្លើយតប និងលុប​បំបាត់​អេដស៍ ៥) សិក្សា និងវិភាគ​ពីតម្រូវ​ការ​ហិរញ្ញវត្ថុ ៦) ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ ដៃគូអភិវឌ្ឍន៍ ដើម្បី​ប្រមូលធាតុ​ចូលក្នុង​ការ​តាក់​តែង​គោល​នយោបាយ ៧) ពិនិត្យជា​ប្រចាំ​លើភាព​ចាំបាច់ នៃការ​កែលម្អ​គោល​នយោបាយ ៨) រាយការណ៍ជូន អាជ្ញាធរ​ពីវឌ្ឍនភាព​នៃការ​រៀបចំ​គោល​នយោបាយ។

ឯកឧត្តម​ទេសរដ្ឋ​មន្រ្តី​បានមាន​ប្រសាសន៍​បន្តថា កម្ពុជា​យើងបាន​សម្រេច​គោលដៅ​៩៥-៩៥-៩៥ ទី២ និងទី៣​ហើយ នៅ​តែគោលដៅ​ទី១​ប៉ុណ្ណោះ។ ចំពោះ​គោលដៅ​៩៥ទី១​ដែល​យើង​នៅ​មិនទាន់​សម្រេចបាន យើងត្រូវ ៖ ១) បង្កើន​កម្មវិធី​បង្ការ និងវាយ​តម្លៃ​ថា​តើ​កម្មវិធី​ដែល​កំពុង​ដំណើរ​ការ​សមស្រប​នឹង​សភាព​ការណ៍​ជាក់ស្តែង​ហើយ​ឬនៅ? ២) តើកម្មវិធី​បង្ការ​អាចធ្វើ​នវានុវត្តន៍​យ៉ាង​ដូចម្តេច តាម​យន្ត​ការ​អ្វីខ្លះ? តើរយៈ​ពេល​អនុវត្ត​នៅ​ពេល​ណា? ៣) តើត្រូវ​មាន​វិធីទាក់​ទាញ​អ្វីខ្លះ ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាជន​គន្លឹះ​មក​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍? ៤) ការ​ស្វែងរក​អ្នក​បាត់​មុខ​ជាង ១០០០០នាក់ និង​ទប់​ស្កាត់​កុំឱ្យ​អ្នក​ជំងឺ​បោះ​បង់​ការ​ព្យា​បាល និងថែទាំ។

មុននឹងបញ្ចប់ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​បាន​បញ្ជាក់ថា ពីឆ្នាំ២០២៣ ដល់២០៣០ ថវិកា​ជាតិ​៥លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ដោយ​មិនគិត​ពីថវិកា​សម្រាប់​មន្រ្តី​ជាប់​កិច្ច​សន្យា​មូល​និធិ​សកល ព្រម​ទាំង​ថវិកា​៨០លានរៀល និង៦០លានរៀល​សម្រាប់​រាជធានី ខេត្តចំនួន១៥ នឹងត្រូវ​ផ្តល់​ឱ្យ​ដើម្បី​ចំណាយ​លើ​ការងារ​អេដស៍។ ទន្ទឹម​នឹង​នោះ ពីឆ្នាំ២០២៣ ដល់២០៣០ ថវិកា​មូល​និធិ​សកល​ក្នុង​រង្វង់១៣លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​មិន​គិត​ពី​ជំនួយ​ដែល​បាន​មក​ពី USAIDS ក៏នឹង​ត្រូវ​ផ្តល់​ជា​ជំនួយ​លើ​ការងារ​អេដស៍​ផងដែរ។