
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វា ស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង៩ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការ ចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញាជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ នាយករងខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ អនុប្រធាន នាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តី និងជំនួយការបច្ចេកទេស នៅបន្ទប់ប្រជុំ ខ និងតាមបណ្តាញវីដេអូ កម្មវិធីZoom។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :
១) បទបង្ហាញពីរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៣ ដោយឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ
២) បទបង្ហាញពីការពង្រឹងសមត្ថភាព ថ្នាក់ក្រោមជាតិដើម្បីពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរ
៣) កិច្ចការផ្សេងៗ ៖ ការត្រៀមរៀបចំសិក្ខាសាលាស្តីពីយេនឌ័រ ដោយលោកជំទាវ ស៊ឹម ខេងខាំ អនុប្រធានអាជ្ញាធរ
៤) មតិសំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី។