ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេសរដ្ឋ​មន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​បសេដ្ឋ បាន​អញ្ជើញ​ចូល​រួម​ជា​គណៈ​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ លោកគ្រូ អ្នកគ្រូ និង​មន្រ្តី​សុខា​ភិបាល​នៃ​ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ

នៅថ្ងៃអាទិត្យ ៧រោច ខែមាឃ  ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងជា ប្រធាន​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាន​ស្រុក​បសេដ្ឋ បាន​អញ្ជើញ​ចូលរួម​ជាគណៈ​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​ជួប​សំណេះ​សំ​ណាល​ជាមួយ លោកគ្រូ អ្នកគ្រូ និង​មន្រ្តី​សុខា​ភិបាល​នៃស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កំពង់ស្ពឺ ។

ក្នុងពិធីសំណេះ​សំណាល​នេះ ក៏មាន​ការ​អញ្ជើញ​ចូលរួមពី ៖
អ្នក​តំណាង​រាស្រ្តមណ្ឌល​កំពង់ស្ពឺ ប្រធាន​ក្រុម​ប្រឹក្សាខេត្ត អភិបាល​នៃគណៈ​អភិបាល​ខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ប្រធាន​មន្ទីរសុខា​ភិបាល ប្រធាន​មន្ទីរអប់រំ លោកគ្រូ អ្នកគ្រូ និងមន្រ្តី​សុខាភិបាល និងក្រុម​ប្រឹក្សា​ស្រុកបសេដ្ឋ សរុប​ប្រមាណ១,១០៩នាក់ (មន្រ្តី​សុខា​ភិបាល១៥០នាក់) នៅ​សាលា​ស្រុក​បសេដ្ឋ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ្នក​តំណាង​រាស្រ្ត បានថ្លែង​អំណរគុណ និងបាន​កោត​សរសើរ​ចំពោះ​ការខំ​ប្រឹងប្រែង​របស់ក្រុម​គ្រូពេទ្យ​ក្នុងការ​ប្រយុទ្ធនឹង​ជំងឺកូវីដ-១៩ និងលោកគ្រូ អ្នកគ្រូ បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋា​ភិបាល នូវវិធាន​ការការពារ​ជំងឺកូវីដ​-១៩។

ឯកឧត្តម​បានសង្កត់ធ្ងន់ ការការពារ​សន្តិភាព គឺនាំមក​នូវសេចក្តី​សុខ​ក្សេមក្សាន្ត មានការ​រីកចម្រើន​លើគ្រប់​វិស័យ មានការ​អភិវឌ្ឍ មានឱកាស មានភាព​សម្បូណ៌​សប្បាយ ដែលនាំ​ឱ្យជីវភាព សុខ​មាល​ភាព​ប្រជាពលរដ្ឋ កាន់តែ​ល្អប្រសើរ​ឡើងជា​លំដាប់ ក្រោមការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជាប្រធាន។

បន្ថែមលើ​នេះទៀត​ឯកឧត្តម​បានរំលឹក ឯកឧត្តម បាន​បន្ថែមទៀត​ថា សូមលោកគ្រូ អ្នកគ្រូ​ទៅចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ឱ្យបាន​គ្រប់ៗ​គ្នា ទាំងដូស​មូលដ្ឋាន និងដូស​ជំរុញ ដើម្បី​បង្ការ​អាយុជីវិត និងត្រូវ​រក្សា​អនាម័យ​ផ្ទាល់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្លួន។