ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំ​ក្រុម​ការងាររួម​រាជ​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍស្តីពី​មេរោគ​អេដស៍/​ជំងឺ​អេដស៍ ក្នុង​ប្រទេស​កម្ពុជា, ក្រោម​អធិបតីភាព​​ដ៏​ខ្ពង់ខ្ពស់​របស់ ឯក​ឧត្តម​ទេសរដ្ឋ​មន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣  ចាប់ពី​ម៉ោង​៨:៣០នាទីព្រឹក  អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បាន​រៀបចំ កិច្ចប្រជុំ​ក្រុម​ការងារ​រួមរាជ​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍ​ស្តីពី មេរោគ​អេដស៍/​ជំងឺអេដស៍ ក្នុង​ប្រទេស​កម្ពុជា   ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។

កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពីថ្នាក់​ដឹកនាំ ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍, រដ្ឋលេខាធិការ ក្រសួង​សុខា​ភិបាល, តំណាង​មកពី​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ, ក្រសួងផែនការ, CDC,  ក្រសួង​សង្គម​កិច្ច, តំណាង​មូល​និធិសកល, NCHADS, UNAIDS,  KHANNA, HACC, នាយក​ខុទ្ទកាល័យ, អគ្គលេខា​ធិការរង, និង​ប្រធាន​នាយក​ដ្ឋាន។
អង្គប្រជុំមាន​កម្មវត្ថុ​ពិនិត្យ​លើរបៀបវារៈ :
១. ចំណាប់​អារម្មណ៍ លោកស្រី Patricia Ongpin, UNAIDS Country Director,
២.មតិបើក​កិច្ចប្រជុំ​ដោយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។
៣.  ផែនទី​បង្ហាញផ្លូវ​ដោយ ឯកឧត្តម ទា ផលា អនុប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ។
៤. ដំណើរការ​អភិវឌ្ឍ​គោល​នយោបាយ​លុបបំបាត់​អេដស៍ ឆ្នាំ២០២៥, កំណត់​កាល​បរិច្ឆេទ និង​ចងក្រង​ឯកសារ ដោយ​ឯកឧត្តម ទា ផលា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ។
៥. ការរៀបចំ​ដំណើរ​គម្រោង​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ទៅ​មូល​និធិសកល ដោយ​ឯកឧត្តម ទា ផលា អនុប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍
៦. បិទកិច្ចប្រជុំ​ដោយ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ។