ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​ដឹកនាំ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី អៀង មូលី ប្រធាន​អា​ជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍

នៅព្រឹកថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពី​ម៉ោង៩ អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ចង្អៀត​ថ្នាក់​ដឹកនាំ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ។ កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូល​រួម​ពីថ្នាក់​ដឹកនាំ​ជា អនុប្រធាន ទីប្រឹក្សា អគ្គ​លេខា​ធិការ និង​ប្រធាន​នាយក​ដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ។

កិច្ចប្រជុំ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​មើល​ការងារ​ដែលបាន​ធ្វើ​កន្លងមក និងដាក់​ផែនការ​ការងារ​អនុវត្ត​បន្ត។ ក្នុងនោះ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ដឹកនាំ​ថា ការងារ​ដែល​ត្រូវ​តម្រង់​ឆ្ពោះ និងធ្វើ​ឱ្យ​សម្រេច​រួមមាន :
១) គាំទ្ររបៀប​វារៈកិច្ចប្រជុំ​ក្រុម​ប្រឹក្សា​បច្ចេក​ទេសលើក​ទី២ ដែល​លើក​ឡើង​ដោយ​ឯកឧត្តម​បណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខា​ធិការ និងជា​ប្រធាន​ក្រុមប្រឹក្សា​បច្ចេកទេស​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ (ស្អែកនេះ) ដោយ​សង្កត់ធ្ងន់​លើគោល​ដៅ៩៥ទី១ ដើម្បី​ធ្វើឱ្យ​ជោគជ័យ
២) ជូនឯកឧត្តម ទា ផលា សិក្សាពី​គំនិត​ប្រថុយ​ប្រថាន (risk perception) និងបង្កើត​សម្ភារ​ឧបទ្ទេស​ដើម្បី​ទៅពន្យល់ រួចរៀបចំ​ជាក្រុម​ចុះទៅ​តាម​សកល​វិទ្យាល័យ។
៣) ចំពោះស្រោម​អនាម័យ យើងត្រូវ​បង្កើត​ឡើង​វិញនូវ​ក្រុមការងារ​តាមដាន​ការផ្គត់ផ្គង់ និងចែកចាយ ដោយសួរ​រក​ទិន្នន័យ​លម្អិត​ពីអ្នក​ចែកចាយ​ផ្ទាល់។
៤) សិក្សាបន្តអំពី​វិធីក្នុង​ការ​រៀបចំ​អត្តសញ្ញាណ​ប្រជាជន​គន្លឹះ
៥) ចំពោះការងារ​គោល​នយោបាយ តើយើង​បាន​ធ្វើ និង​ត្រូវបន្តធ្វើ​អ្វីដើម្បី​ឱ្យទទួល​បាន​ជោគជ័យ។
៦) ស្នើមជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើស្បែក និងកាមរោគ ផ្តល់ព័ត៌មាន​លម្អិត​ពី​ការ​រុករក​អ្នកចាស់​ដែល​បាត់ខ្លួន និងអ្នក​ថ្មីថា​តើបាន​ប៉ុន្មាន?
៧) ចំពោះការ​គិតគូរ​ពីការ​ផ្តល់ថវិកា​ជូន​អ្នកមក​ធ្វើតេស្តឈាម​តើអាច​ដំណើរ​ការ​បាន​ដែរឬទេ?
៨) ការរៀបចំក្រុម​ការងារ​ធ្វើសារ​តាម​បណ្ដាញ​សង្គម។