ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំពិគ្រោះ​យោបល់​ស្តីពី “ការ​បញ្ចូល​សេវា​ធ្វើ​តេស្ត​ឈាម ព្យាបាល​ថែទាំ​អ្នក​ជំងឺ​អេដស៍ នៃ​វិស័យ​ឯកជន ទៅក្នុង​ប្រព័ន្ធជាតិ”

ថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង​៩:០០​នាទី​ព្រឹក នៅសាល​ប្រជុំ  “ខ” អគារ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី “ការបញ្ចូល​សេវាធ្វើ​តេស្ត​ឈាម ព្យាបាល​ថែទាំ​អ្នកជំងឺ​អេដស៍ នៃវិស័យ​ឯកជន ទៅក្នុង​ប្រព័ន្ធជាតិ” ។

កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួមពី ថ្នាក់​ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ លោក​ជំទាវ​សាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុ​រដ្ឋលេខា​ធិការ​ក្រសួង​សុខា​ភិបាល ឯកឧត្តម​សាស្ត្រាចារ្យ ប្រាជ្ញ ពន្លឺ អនុ​ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា លោកសាស្ត្រាចារ្យ គឹម ឆួង តំណាង​គណៈ​កម្មាធិការ​ប្រតិបត្តិ​សមាគម​អ្នកផ្តល់​សេវាសុខា​ភិបាល​ឯកជន​នៅកម្ពុជា តំណាង​នាយក​ដ្ឋាន​មន្ទីរពេទ្យ តំណាង​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើស្បែក និងកាមរោគ តំណាង​មជ្ឈ​មណ្ឌល​ជាតិ​គាំពារ​មាតា និងទារក។

របៀបវារៈនៃកិច្ចប្រជុំ៖
- មតិស្វាគមន៍ និងកម្មវុត្ថុនៃកិច្ចប្រជុំ ដោយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍
- បទបង្ហាញស្តីពីស្ថានភាពមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ដោយ  ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍
- កិច្ចពិភាក្សា
- មតិបូកសរុបអង្គប្រជុំ ដោយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍។
កិច្ចប្រជុំទទួលបាន​លទ្ធផល​ជាផ្លែផ្កា ដោយឯកភាព​លើយន្តការ​សម្រាប់​ជំហាន​បន្ត។