ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញ​ជាអធិបតី​ដឹកនាំ​​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ប្រចាំ​ខែកុម្ភៈ ឆ្នាំ២០២៣

នៅរសៀលថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង៣ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ប្រចាំ​ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ។ កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូល​រួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាង​កញ្ញា ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខា​ធិការ នាយក​ខុទ្ទកាល័យ នាយករង​ខុទ្ទកាល័យ អគ្គលេខា​ធិការរង ប្រធាន​នាយកដ្ឋាន ជំនួយការ អនុប្រធាន​នាយកដ្ឋាន ប្រធាន ការិយាល័យ អនុប្រធាន​ការិយាល័យ មន្រ្តី និងជំនួយ​ការ​បច្ចេក​ទេស នៅបន្ទប់​ប្រជុំ ខ និងតាម​បណ្តាញ​វីដេអូ កម្មវិធីZoom។

កិច្ចប្រជុំដំណើរការ​តាម​របៀប​វារៈដូច​ខាងក្រោម :
១) បទបង្ហាញពីរបាយការណ៍​សង្ខេបស្តីពី លទ្ធផល​ការងារ​ប្រចាំខែកុម្ភៈ និងទិសដៅ ការងារខែមីនា ឆ្នាំ២០២៣ ដោយ​ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ
២) បទបង្ហាញពី​ការ​រៀបចំ​គម្រោង​សំណើ ថវិកាមូល​និធិសកល ឆ្នាំ២០២៤-​២០២៦ ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា អនុ​ប្រធាន​អាជ្ញាធរ
៣) កិច្ចការផ្សេងៗ ៖ មតិរបស់​ថ្នាក់ដឹកនាំ
៤) មតិសំណេះ​សំណាល និងបូក​សរុប លទ្ធផល​របស់​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី។