
នារសៀលថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ ព្រមទាំងបុត្រ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធឯកឧត្តម ឡាយ ខែក ទីប្រឹក្សាអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្រ្គោះជនពីការដោយសារមីន និងជាអតីតអ្នកដំណាងរាស្រ្តអាណត្ដិទី១ នៅគេហដ្ឋានលេខ០០១ ផ្លូវ៦០៦ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងឱកាសនោះឯកឧត្តមជួន ជីវិន តំណាងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី បានចូលរួមក្នុងពិធីនោះដែរ ដោយនាំយកនូវសារចូលរំលែកទុក្ខនិងបច្ច័យចំនួន១០លានរៀលរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារសព។