ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ចង្អៀត​ប្រចាំខែ​មីនា ឆ្នាំ២០២៣

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ចាប់ពី​ម៉ោង៩ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ចង្អៀត ប្រចាំខែ​មីនា ឆ្នាំ២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ ជា​អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ និង​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៅ​បន្ទប់​ប្រជុំ ខ។

កិច្ចប្រជុំ​បាន​ដំណើរការ​តាមរបៀប​វារៈ​ដូច​ខាងក្រោម :
១) បទ​បង្ហាញ​ស្តី​ពី​ថវិកា​ជំពូក៦៥ អន្តរាគមន៍​វិស័យ​សេដ្ឋកិច្ច និង​ឧបត្ថម្ភធន ដោយ​ឯកឧត្តម​បណ្ឌិត ឈឹម ឃិ​នដា​រ៉េ​ត អគ្គលេខាធិការ
២) បទ​បង្ហាញ​ស្តី​ពី​ការ​ពង្រឹង​សមាជិកភាព​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅក្នុង​គណៈកម្មាធិការ​សម្របសម្រួល​មូលនិធិ​សកល និង​គណៈកម្មាធិការ​ត្រួតពិនិត្យ (Oversight Committee) ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត រស់ សីល​វ៉ាត់ អនុប្រធាន​អាជ្ញាធរ
៣) កិច្ច​ការ​ផ្សេងៗ
៤) មតិ​បូកសរុប​លទ្ធផល​របស់​ឯកឧត្តម​ទេស​រដ្ឋ​មន្ដ្រី។

ជា​លទ្ធផល កិច្ចប្រជុំ​បានសម្រេច ៖
១) ពង្រឹង​សមត្ថភាព​របស់​អាជ្ញាធរ​នៅក្នុង​គណៈកម្មាធិការ​សម្របសម្រួល​មូលនិធិ​សកល និង​គណៈកម្មាធិការ​ត្រួតពិនិត្យ (Oversight Committee)
២) បញ្ជាក់​អំពី​ប្រព័ន្ធ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ជា​ពហុ​វិស័យ
៣) បញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​បញ្ហា​ស្រោមអនាម័យ។