ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​រៀបចំ​ពិធីសូត្រមន្ត ដំឡើង​រាសី សិរីមង្គល ទទួល​អំណរ​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ជូន​ដល់​ស្ថាប័ន ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការ គ្រប់​ជាន់ថ្នាក់​

នា​រសៀល​ថ្ងៃ​ចន្ទ ៥រោច ខែ ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០២៣ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​រៀបចំ​ពិធីសូត្រមន្ត ដំឡើង​រាសី សិរីមង្គល ទទួល​អំណរ​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ជូន​ដល់​ស្ថាប័ន ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការ គ្រប់​ជាន់ថ្នាក់។
ក្នុង​ឱកាស​ត្រៀម​ទទួល​អំណរ​សាទរ​ឆ្នាំ​ថ្មី ដែល​នឹង​ឈាន​ចូល មកដល់​នា​ពេល​ឆាប់ៗ ខាងមុខនេះ ឯកឧត្តម អៀង មូលី ទេស​រដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​លោកជំទាវ រួម​នឹង​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការ គ្រប់​លំដាប់ថ្នាក់ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត ចម្រើន​ព្រះបរិត្ត ដើម្បី​បណ្តេញ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ចាស់ និង​ទទួលពរ​ជ័យ សិរី​សួស្តី ពី​ទេវតា ឆ្នាំ​ថ្មី នូវ​ជ័យមង្គល មហាប្រសើរ ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការ ក្រោម​ឱវាទ ឱ្យ​មាន​សេចក្តី​សុខ សេចក្តី​ចម្រើន ប្រាជ្ញាឈ្លាស​វៃ ដើម្បី​បន្ត​ភារកិច្ច ជូន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឱ្យ​ទទួល​បាន​ជោគ​ជ័យ​ថ្មីៗ បន្ថែម​ទៀត។
បន្ទាប់ពី​ពិធីសូត្រមន្ត ឯកឧត្តម​ទេស​រដ្ឋមន្ត្រី និង​លោកជំទាវ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រី​រាជការ បាន​បន្ត​ទស្សនា​របាំ​ត្រុដិ ដែល​ជា​របាំ​របស់​ប្រពៃណី​ជាតិ សម្តែង​ដោយ​សិល្បករ សិល្បការី​នី​៕