ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ចង្អៀត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍

នៅ​ព្រឹក​ថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ចាប់ពី​ម៉ោង៩:០០នាទី​ព្រឹក អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ចង្អៀត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ជា​អនុប្រធាន នាយក​ខុទ្ទកាល័យ ទីប្រឹក្សា អគ្គលេខាធិការ និង​ប្រធាន​ស្តីទី​នាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ។

កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​តាមរបៀប​វារៈ​ដូច​ខាងក្រោម ៖
• មតិ​ស្វាគមន៍ និង​បើក​កម្មវិធី​របស់ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។
• ពិនិត្យ​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បច្ចេកទេស​លើក​ទី៤ ស្តី​ពី​ការ​ប៉ាន់ប្រមាណ​នៃ​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ឆ្នាំ២០២៣ (Cambodia 2023 HIV Estimates in Cambodia) នៅ​ប្រទេស​កម្ពុជា។
• បូកសរុប​លទ្ធផល និង​ប្រសាសន៍​ណែនាំ របស់​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។
មតិ​ចូលរួម ៖
• ឯកឧត្តម​បណ្ឌិត ឈឹម ឃិ​នដា​រ៉េ​ត អគ្គលេខាធិការ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បច្ចេកទេស​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ លើ​ពី​ប្រធានបទ ការ​ប៉ាន់ប្រមាណ​នៃ​ការ​ឆ្លើយតប​នឹង​មេរោគ​ន៍​អេដស៍ និង​ជំងឺអេដស៍ ឆ្នាំ២០២៣ (Cambodia 2023 HIV Estimates in Cambodia) នៅ​ប្រទេស​កម្ពុជា ដោយ​ជំរុញ​ការ​ធ្វើតេស្ត​រក​មេរោគ​អេដស៍ និង​ការងារ​បង្ការ។
• ឯកឧត្តម​ឱសថការី គង់ រដ្ឋា អនុប្រធាន​ប្រចាំការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ស្តីអំពី​ការ​ពង្រឹង តួនាទី និង​ភារកិច្ច​របស់​ថ្នា​ក់​ក់​ដឹកនាំ នៃ​ការអនុវត្ត​ការងារ​ក្នុង​ស្ថាប័ន ពិសេស​របាយការណ៍​ត្រូវ​មាន​មូលដ្ឋាន​ច្បាស់លាស់។
• ឯកឧត្តម ស៊ឹម គឹ​មសាន ជោគជ័យ​នៃ​គោលដៅ៩៥ទី១ គឺ​ប្រើ​ស្រោមអនាម័យ១០០% និង​ស្នើសុំ​បង្កើត​ក្រុមការងារ ដើម្បី​មានលទ្ធភាព​ទៅ​បំពេញការងារ​នៅ​តាម​ខេត្ត​ដែល​ទទួលបន្ទុក។
• ឯកឧត្តម ជា ប៉ោ ក្រុមប្រឹក្សា​គោលនយោបាយ (policy board) ត្រូវ​កែទម្រង់​របៀបវារៈ និង​កាត់បន្ថយ​ការ​ប្រើ​ពាក្សប​ច្ចេ​កទេស ឬអក្សរកាត់​ខ្លះ ដើម្បី​ងាយស្រួល​ស្តាប់ និង​យល់​បាន​ច្បាស់។
អនុសាសន៍ ៖
• ជំរុញ​ការ​ធ្វើតេស្ត​រក​មេរោគ​អេដស៍ និង​ការងារ​បង្ការ ដោយ​សង្កត់ធ្ងន់​លើ​គោលដៅ៩៥ទី១។
• ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បច្ចេកទេស​ត្រូវលើ​កពី​កម្មវិធី​បង្ការ បញ្ជ្រាប​សារ​អប់រំ ដោយ​ប្រើប្រាស់​ស្រោមអនាម័យ PrEP និង​វិធានការ​បង្ការ​ផ្សេងៗទៀត សម្រាប់​ប្រជាជន​ប្រឈម។
• ឯកឧត្តម ជា ប៉ោ ត្រូវ​ចាត់ចែង​រៀបចំ​កម្មវិធី​ជួប​ជាមួយ​ក្រុម​សិល្បករ សិល្បការី​នី។
• ឯកឧត្តម អគ្គលេខាធិការ ត្រូវ​រៀបចំ​កិច្ចប្រជុំ​ពេញអង្គ​នៅ​ខែមិថុនា​ខាងមុខ។
• ថ្នាក់ដឹកនាំ​ទាំងអស់ បាន​ទទួលការ​ណែនាំ​ពី​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ឲ្យ​ពង្រាង​គោលនយោបាយ​បង្ការ តាម​មុខសញ្ញា​រួចហើយ និង​ត្រូវ​ធ្វើឲ្យរួច​រាល់​នៅ​សប្តាហ៍​ក្រោយ ។ ឯកឧត្តម លោកជំទាវ​ដែល​បាន​ទទួលការ​ណែនាំ​នោះ​មាន៖ ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា លោកជំទាវ ស៊ឹម ខេ​ងខាំ ឯកឧត្តម​វេជ្ជបណ្ឌិត ស៊ឹម គឹ​មសែន ឯកឧត្តម​វេជ្ជបណ្ឌិត តែង គន្ធី ឯកឧត្តម​វេជ្ជបណ្ឌិត រស់ សីល​វ៉ាត់ ឯកឧត្តម​វេជ្ជបណ្ឌិត ជា ប៉ោ ឯកឧត្តម​វេជ្ជបណ្ឌិត ហោ ប៊ុ​នឡេង ឯកឧត្តម​វេជ្ជបណ្ឌិត ស៊ឹម គឹ​មសាន​ ឯកឧត្តម​វេជ្ជបណ្ឌិត ឡាន វណ្ណ​សេង និង​ឯកឧត្តម​បណ្ឌិត ឈឹម ឃិ​នដា​រ៉េ​ត។