ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

បទសម្ភាសន៍វីដេអូចងក្រងឯកសារ ស្តីពី​ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ​ទូលំ​ទូលាយ និង​ពហុ​វិស័យ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​នៅ​ប្រទេស​កម្ពុជា

នា​ព្រឹក​ថ្ងៃសុក្រ ១រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ វេលា​ម៉ោង៩:០០នាទី ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​អនុញ្ញាត​ឱ្យ​ប្រធាន​សម្របសម្រួល​កម្មវិធី​អប់រំ​សុខភាព​យុវវ័យ​នៃ​អង្គការ​កម្ពុជា​ដើម្បី​សុខភាព និង​ការអប់រំ​សហគមន៍ (Cambodia Health and Education for Community) ធ្វើ​បទសម្ភាសន៍​វីដេអូ​ចងក្រង​ឯកសារ ស្តី​ពី​ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​ប្រទេស​កម្ពុជា។
ព្រះរាជាណាចក្រ​កម្ពុជា​យើង​កំពុងតែ​ជំរុញ​ចរន្ត​ជាតិ​តែមួយ​ទូលំទូលាយ​ក្នុង​ការទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​អេដស៍ ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​គោលដៅ ៩៥-៩៥-៩៥ នៅ​ឆ្នាំ២០២៥។ ក្នុង​នោះ គោលនយោបាយ​បឋម​របស់​យើង​គឺ​ឈាន​ទៅ បញ្ចប់​វិសមភាព បញ្ចប់​ជំងឺអេដស៍ និង​បញ្ចប់​ជំងឺរាតត្បាត ដោយ​ជំរុញ​លើស​កម្ម​ភាព MSM ការ​ឆ្លង​ពី​ម្តាយ​ទៅ​ទារក ស្វែងរក​អ្នក​បាត់មុខ ពិធី​បង្ការ ថែទាំ ព្យាបាល​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ផ្តល់​នូវ​ការ​គាំពារ​សង្គម​ឱកាន់តែ​ល្អ​ប្រសើរ​ឡើង​ចំពោះ​អ្នក​ផ្ទុកមេរោគ​អេដស៍​ទាំងអស់ ដោយ​ពុំ​ទុកចោល​នរណា​ម្នាក់​ឡើយ។
លើស​ពីនេះ​ទៅទៀត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ជា​ស្ថាប័ន ដែល​ជា​សេនាធិការ​របស់​រាជ​រដ្ឋា​ភិ បាល​ធ្វើការងារ​ជា​ពហុ​វិស័យ ក្នុង​ការ​ត្រួតពិនិត្យ និង​សម្របសម្រួល ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​អង្គការ​ដៃ​គូរ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា ពង្រឹង​ប្រព័ន្ធ​ជាតិ (strengthening country system) ។ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនា​បតី​តេជោ នាយក​រដ្ឋមន្រ្តី បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​ឱ្យ​ចូលរួម​ជាមួយ​រា​ជរ​ដា្ឋ​ភិបាល​ក្នុង​ចរន្ត​ជាតិ​តែមួយ ដើម្បី​ឆោ្ពះ​ទៅ​សម្រេច​គោលដៅ​នៅ​ឆ្នាំ២០២៥។