
នៅរសៀលថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៣ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមាន ការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញាជា អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ នាយករង ខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធាន ការិយាល័យ មន្រ្តី និងជំនួយការ បច្ចេកទេស នៅបន្ទប់ប្រជុំ ខ និងតាមបណ្តាញវីដេអូ កម្មវិធីZoom។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :
១) បទបង្ហាញពីរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២៣ ដោយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ
២) កិច្ចការផ្សេងៗ ៖ មតិរបស់ ថ្នាក់ដឹកនាំ
៣) មតិសំណេះសំណាល បូកសរុប លទ្ធផល និងបិទកិច្ចប្រជុំ ដោយ ឯកឧត្តមទេសរដ្ឋមន្ដ្រី។