
នៅព្រឹកថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទី ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើមាតិកា នៃការងារគោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដែលបានរៀបចំឡើងដោយក្រុមការងារគោលនយោបាយលុបបំបាត់ជំងឺ អេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរួមមាន៖
• ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
• ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
• ឯកឧត្តមវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
• ឯកឧត្តមវេជ្ជបណ្ឌិត ឡាន វណ្ណសេង ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
• ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
• ឯកឧត្តមបណ្ឌិត ស៊ន ពិសិដ្ឋ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
• ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុត ថងផាន់ នាយកខុទ្ទកាល័យ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
• ឯកឧត្តម ស៊ន ច័ន្ទវីរៈ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
ការពិភាក្សា ៖
• ពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងនៃគោលនយោបាយលុបបំបាត់ជំងឺអេដស៍
• ស្ថានភាពរាលដាលមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា
• ស្ថានភាពឆ្លើយតបទូលំទូលាយ និងពហុវិស័យទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍។
• ការកំណត់អាទិភាពឆ្ពោះទៅបញ្ចប់ជំងឺអេដស៍នៅកម្ពុជានាឆ្នាំ២០២៥
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះ ឱ្យពិនិត្យឡើងវិញលើ ខ្លឹមសារ តួលេខ អត្រាផ្ទុកមេរោគអេដស៍ អនុក្រិត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។