
រសៀលថ្ងៃអាទិត្យ ៨កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០នាទីរសៀល ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ខ្សែបូរសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងឆ្លងប្រឡាយ N36 នៅភូមិម្រាលត្នោតខាងជើង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង សុខគង់ អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល ឯកឧត្តម ឈឹម ឃិនដារ៉េត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភារីមានជ័យ លោក យឹម ណន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពោធិ៍ម្រាល និងសហការី លោក ញ៉ាញ់ ជាបហ៊ង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយចចិប លោក សំអឿន សុបញ្ញា អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ លោក លោកស្រី ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំពោធិ៍ម្រាល ប្រធាន អនុប្រធានភូមិ ប្រជាការពារទាំង១៨ភូមិ ក្រុមការងារយុវជនឃុំ និងចលនានារីភូមិទាំង១៨ ប្រជាពលរដ្ឋឃុំពោធីម្រាលចំនួន២០០នាក់ និងឃុំភារីមានជ័យចំនួន១០០នាក់។
ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍សំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងជាការឆ្លើយតបតាមសំណូមពរដ៏ទទួចជាច្រើនឆ្នាំរបស់ប្រជាពលរដ្ឋភូមិម្រាលត្នោតខាងជើង នៃឃុំពោធិម្រាលឲ្យជួយសាងសង់ស្ពានឆ្លងប្រឡាយ N៣៦។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្របសម្រួលដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ឲ្យមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ធ្វើការសាងសង់ជូនប្រជាពលរដ្ឋតាមសំណូមពរ។
ក្រោយពីទទួលបានការសម្របសម្រួលពីឯកឧត្តមទេសរដ្ឋមន្រ្តី លោកប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខត្តកំពង់ស្ពឺ បានដាក់មន្ត្រីជំនាញ និងគ្រឿងចក្រចុះធ្វើកិច្ចការនេះ ចាប់ដំណើរនៅថ្ងៃទី២០ ខែមករា និងបញ្ចប់ការសាងសងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រោមការឧបត្ថម្ភថវិការាជរដ្ឋាភិបាល។
ដំណើរការសាងសង់ ការដ្ឋាន សាងសង់ស្ពានបង្ហៀរទឹក ការស្តារ និងកែលម្អរប្រឡាយយមេ និងប្រឡាយរងនៅទំនប់ខ្ពបរាំងបាន ដោយចាប់ផ្តើមចាក់គ្រឹះបេតុងស្ពានឆ្លងប្រឡាយ និងស្តារប្រឡាយ ដោយទប់ទឹកដើម្បីប្រើប្រាស់ក្នុងរដូវប្រាំង ព្រមទាំងបានចាក់ដីធ្វើផ្លូវលើខ្នងប្រឡាយទាំងសងខាងប្រឡាយដែលមានទំហំ ៦ម៉ែត្រយ៉ាងទូលាយ។
សមិទ្ធិផលសម្រច
១) ស្ពានធ្វើអំពីបេតុង មានទំនប់បង្ហៀរ
២) កែលម្អរប្រឡាយទឹកចំនួន២ខ្សែប្រវែង៨០០ម៉ែត្រ
៣) ស្តារប្រឡារងប្រវែង៣,៥០០ម៉ែត្រ និងគ្រោងសាងសង់លូទ្វារទឹក២កន្លែងបន្តទៀត។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី
បានឧបត្ថម្ភថវិកាដល់កម្មវិធីចំនួន១,១០០,០០០ រៀល