ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រចាំខែ​​មិថុនា ឆ្នាំ២០២៣ ក្រោម​​អធិបតីភាព​ដ៏​​ខ្ពង់​ខ្ពស់ ឯកឧត្តម​​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​​អាជ្ញាធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​អេដស៍​

ថ្ងៃ​ចន្ទ ១រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់​ពី​ម៉ោង៩:00នាទី​ព្រឹក អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​រៀបចំ​កិច្ចប្រជុំ ថ្នាក់ដឹកនាំ ប្រចាំខែ​មិថុនា ឆ្នាំ២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍។
កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និង​នាង កញ្ញា ជា​អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ អគ្គលេខាធិការ​រង ប្រធាន​នាយកដ្ឋាន ជំនួយការ អនុប្រធាន​នាយកដ្ឋាន ប្រធាន​ការិយាល័យ អនុប្រធាន​ការិយាល័យ មន្រ្តី និង​ជំនួយការ​បច្ចេកទេស នៅ​ដោយ​ចូលរួម​ផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ។
កិច្ចប្រជុំ​ដំណើរការ​តាមរបៀប​វារៈ ដូច​ខាងក្រោម ៖
១) បទ​បង្ហាញ​របាយការណ៍​សង្ខេប ស្តី​ពី​លទ្ធផល​ការងារ​ប្រចាំខែ​មិថុនា និង​ទិសដៅ​ការងារ​ខែកក្កដា ឆ្នាំ២០២៣ ដោយ ឯកឧត្តម​បណ្ឌិត ឈឹម ឃិ​នដា​រ៉េ​ត អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍
២) របាយការណ៍​អំពី​លទ្ធផល​កិច្ចប្រជុំ Programme Coordinating Board នៅ​ប្រទេស​ស្វីស ដោយ ឯកឧត្តម​វេជ្ជបណ្ឌិត ទា ផលា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍
៣) ឯកឧត្តម​ទេស​រដ្ឋ​មន្ដ្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ផ្តល់​អនុសាសន៍​សំ​ខាន់ៗ ដូច​ខាងក្រោម៖
• សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​រាជការ​ដែល​បាន​ប្រឹងប្រែង​បំពេញការងារ​ជូន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្នុងរយៈពេល​ដប់​ឆ្នាំ​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម។
• សាមគ្គី និង​ឯកភាព​ផ្ទៃក្នុង​របស់​ថ្នាក់ដឹកនាំ មន្ត្រី​រាជការ​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល បាន​ចូលរួម​ធ្វើ​ឱ្យ​មានការ​ទទួលស្គាល់​សមិទ្ធ​ផល​ធំៗក្នុង​ការ​ឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ទាំង​ក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ
• បាន​ចូលរួម​ដើរតួ​នាទី​ចម្បង​ក្នុង​អង្គការ​អន្តរជាតិ ជា​ប្រធាន​គណៈកម្មាធិការ​សម្រួល​សម្រួល​គម្រោង​មូលនិធិ​សកល​ប្រចាំ​ប្រទេស​កម្ពុជា (CCC) ជាស​មា​ជិ​កក្រុមប្រឹក្សា​ភិបាល​មូលនិធិ​សកល ជា​ប្រធាន The Asia-Pacific on HIV and AIDS និង​ជា The UNAIDS Programme Coordinating Board
• ជំរុញ​សម្រេច​ឱ្យ​បាន​គោលដៅ៩៥ទី១ (៩៥ភាគរយ​នៃ​អ្នក​សង្ស័យ​ថា​ផ្ទុកមេរោគ​អេដស៍​បានដឹង​ពី​ស្ថានភាព​ផ្ទុកមេរោគ​អេដស៍​តាមរយៈ​ការ​ធ្វើតេស្ត) យ៉ាងហោចណាស់​ក៏​រាជធានី ខេត្ត​បួន (រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និង​ខេត្ត​បន្ទាយមានជ័យ) ដែល​កំពុង​អនុវត្ត​គម្រោង ទីក្រុង ពន្លឿន​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍។
• បាន​រៀបចំ​អនុក្រឹត្យ​ស្តី​ពី​វិធានការ​ក្នុង​ការ​បង្ការ និង​គ្រប់គ្រង​ការ​ចម្លង​មេរោគ​អេដស៍​តាមរយៈ​ឧបករណ៍ សម្ភារៈ​ប្រើប្រាស់ និង​សំណល់​វេជ្ជសាស្ត្រ និង​គោលនយោបាយ​បញ្ចប់​អេដស៍​គោលនយោបាយ​ជាតិ​លុបបំបាត់​ជំងឺអេដស៍​នៅ​ឆ្នាំ២០២៥ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨
• ពង្រឹង​ភាពជា​អ្នកដឹកនាំ​ក្នុង​ការអនុវត្ត​ការងារ​ទោះ​ស្ថិត​ក្នុង​មុខ​ដំណែង​ណាក៏ដោយ គឺ​ធ្វើការងារ​ដោយ​ភាព​ទទួលខុសត្រូវ មានគំនិត​ដឹកនាំ​ធ្វើការ​ដោយខ្លួនឯង ដោយ​មិន​មានការ​បញ្ជា​ពី​អ្នកដទៃ
• អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ មាន​តួនាទី​ដឹកនាំ​សម្របសម្រួល​ឱ្យ​គេ​ធ្វើ និង​មាន​តួនាទី​ដោះស្រាយ​បញ្ហា​ដែល​សមាជិក និង​អង្គការ​ពាក់ព័ន្ធ​បាន​លើកឡើង​៕