ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សន្និសីទសារព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី បាន​អនុញ្ញាត​ឱ្យ​ទូរទស្សន៍ CNC ធ្វើ​បទសម្ភាសន៍ ស្តី​ពី​ប្រទេស​ហត្ថលេខី កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​

នា​ល្ងាច​ថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នំា​ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១១ ខែតុលា ឆ្នំា២០២៣ ឯកឧត្តម អៀង មូលី ទេស​រដ្ឋមន្រ្តី ទទួលបន្ទុក​ដឹក​នំា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន​របស់​ទូរទស្សន៍ CNC ធ្វើ​បទសម្ភាសន៍​វីដេអូ​ចងក្រង​ឯកសារ ស្តីអំពី​ប្រទេស​ហត្ថលេខី កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ បញ្ហា​សិទ្ធិមនុស្ស សិទ្ធិ​បញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ បរិបទ​នយោបាយ​របស់​កម្ពុជា​ទាំង​ក្នុង និង​ក្រៅប្រទេស​នា​ពេល​បច្ចុប្បន្ន។
ឯកឧត្តម​ទេស​រដ្ឋមន្រ្តី អៀង មូលី គឺជា​ហត្ថលេខី​មួយ​រូប ដែល​បាន​ចុះហត្ថលេខា​លើ​ឯកសារ៤ ៖ ទី១)- កិច្ច​ចុងក្រោយ​នៃ​សន្និសីទ​ទីក្រុង​ប៉ារីស ទី២)- កិច្ច​ព្រមព្រៀង​ស្តីអំពី​ដំណោះស្រាយ​នយោបាយ​គ្រប់ជ្រុងជ្រោយ​នៃជ​ម្លោះ​នៅ​កម្ពុជា ទី៣)- កិច្ច​ព្រមព្រៀង​ទាក់ទង​នឹង​អធិបតេយ្យ​ភាព ឯករាជ្យ​ភាព បូរណភាពទឹកដី និង​ភាព​មិន​អាច​រំលោភ​បាន អព្យាក្រឹតភាព និង​ឯកភាពជាតិ​នៃ​កម្ពុជា និង​ទី៤)- សេចក្តី​ប្រកាស​អំពី​ការ​ស្តារ និង​កសាង​ឡើងវិញ​នៃ​ប្រទេស​កម្ពុជា។

=>ចុចទីនេះដើម្បីទស្សានវីដេអូនៃបទសម្ភាសន៍