នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅគេហដ្ឋានឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ មានការរៀបចំពិធីបុណ្យ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធឧបាសិកា អៀង វន្នី ជាប្អូនស្រីរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសបារាំង។
ពិធីបុណ្យនេះបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត រាប់បាត្រ បង្សុកូល និងវេរភត្តាហារប្រគេនព្រះសង្ឃ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាបងប្អូន និងញាតិមិត្តជិតឆ្ងាយផងដែរ។